ទស្សនារូបភាពពិសេសៗ នៃព្រឹត្តិការណ៍ Blueblood Moon និងច័ន្ទគ្រាស នៅលើពិភពលោក…
(ប៉េកាំង)៖ ព្រឹត្តិការណ៍ Blueblood Moon ឬព្រះច័ន្ទក្រហម និងច័ន្ទគ្រាស ពិតជាពិសេសខ្លាំងមែនទែនតែម្តង កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ដោយក្នុងល្វែងម៉ោងជាងមួយចំហៀងផែនដី អាចមើលឃើញទិដ្ឋភាព ដែលមិនធ្លាប់កើតមានរយៈពេល ១៥០ឆ្នាំ មកនេះ។ ប៉ុន្តែបងប្អូនកម្ពុជាយើងមួយចំនួន ប្រាកដជាពិបាកក្នុងទស្សនាចប់ចុងចប់ដើម ព្រោះតែអាកាសធាតុនៅតាមតំបន់មួយចំនួន រួមទាំងរាជធានីភ្នំពេញ មិនសូវអំណោយផល។

ជាក់ស្តែងនៅភ្នំពេញ យើងអាចមើលឃើញត្រឹមតែព្រះច័ន្ទក្រហម ត្រូវស្រមោលផែនដីលេបត្របាក់បន្តិចម្តងៗប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពេលខ្ជាក់ចេញមកវិញ យើងមិនអាចមើលឃើញនោះឡើយ ព្រោះតែមេឃមានពពកច្រើន។ ទោះបីជាបែបនេះក្តី បណ្តាប្រទេសមួយចំនួនទៀត នៅតែអាចមើលឃើញច្បាស់ ដូចជាបណ្តាតំបន់សំខាន់ៗខាងក្រោមនេះ៖

១៖ ព្រះច័ន្ទមូលក្រឡំ និងធំជាងសព្វដង ត្រូវបានមើលឃើញនៅប្រទេសសិង្ហបុរី នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

២៖ ព្រះច័ន្ទមូលក្រឡំ និងធំជាងសព្វដង ត្រូវបានមើលឃើញនៅទីក្រុងកង់បេរ៉ា នៃប្រទេសអូស្ត្រាលី នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

៣៖ ព្រះច័ន្ទមូលក្រឡំពណ៌ក្រហម និងធំជាងសព្វដង ត្រូវបានមើលឃើញនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

៤៖ ព្រះច័ន្ទមូលក្រឡំពណ៌ក្រហម និងធំជាងសព្វដង ត្រូវបានមើលឃើញនៅទីក្រុងណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

៥៖ ព្រះច័ន្ទបាត់ស្រមោលតិចៗ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

