មហាសមុទ្រមួយ ហូរកាត់ក្រោម ផ្ទៃព្រះច័ន្ទទឹកកករបស់ភពសៅរ៍

219

អវកាស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ព្រះច័ន្ទរបស់ភពសៅរ៍ ដែលមានឈ្មោះ អេនសេឡាដឹស មានប្រភពទឹកហូរកាត់ផ្ទៃទឹកកករបស់វា ដែលនេះគឺ រឿងនឹកស្មានមិនដល់មួយសម្រាប់ ក្រុមអ្នកស្រាវជ្រាវដែលបានធ្វើការសិក្សាភព ដ៏អាថ៌កំបាំងនេះកន្លងមក។

ទឹកក្តៅផុសចេញពីដី ត្រូវបានប្រទះឃើញតាមរយៈ ការផ្ទុះភ្នំភ្លើងនៅលើផ្ទៃព្រះច័ន្ទទឹកកក អេនសេឡាដឹស របស់ភពសៅរ៍ ដែលនេះគឺជាភស្តុតាង ដ៏ជាក់លាក់មួយបញ្ជាក់ថា ព្រះច័ន្ទទឹកកកនេះ មានប្រភពទឹកនៅក្នុងផែនទឹកកកទាំងនោះ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវបាន ធ្វើការសិក្សាតាមរយៈ ការអង្កេតរូបថត និងទទួលទិន្នន័យពីផ្កាយរណបនៃភពសៅរ៍អស់រយៈពេល៧ឆ្នាំ ដែលបានបង្ហាញឲ្យដឹងថា ព្រះច័ន្ទ អេនសេឡាដឹស បង្កប់ដោយស្រទាប់មហាសមុទ្រមួយដ៏ធំនៅពីក្រោមផ្ទៃភព។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកស្រាវជ្រាវនៅតែមានមន្ទិលសង្ស័យនៅឡើយ សម្រាប់ប្រភព ទឹកនៅក្រោមព្រះច័ន្ទនៃភពសោរ៍ ដែលនេះគឺជារឿងមួយ ដែលនឹកស្មានមិនដល់ និង ជារឿងដ៏គួរឲ្យស្មុគស្មាញមួយក្នុងសិក្សាស្រាវជ្រាវបន្ថែម ដើម្បីឲ្យដឹងទិន្នន័យកាន់តែច្បាស់ ថែមទៀត។

គួរបញ្ជាក់ថា ភពសៅរ៍ មានព្រះច័ន្ទ ជាង ៦០ឯណោះ ដោយក្នុងនោះ ព្រះច័ន្ទចំនួនពីរ គឺ ទីតាន និង អេនសេឡាដឹស កំពុងតែត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាយ៉ាងលម្អិត ព្រោះ ទីតាន មានបរិយាស និង វត្ថុរាវនៅលើផ្ទៃរបស់វាដូចនឹងផែនដីដែរ ដោយឡែក អេនសេឡាដឹស មានទឹកកកក្រាស់ស្រោបពីខាងក្រៅ ហើយមានទឹកផុសចេញមកទៀត៕

បញ្ជាក់៖ រូបពណ៌ទឹកក្រូចជាព្រះច័ន្ទ ទីតាន
រូបពណ៌ស លាយទឹកសមុទ្រ ជាព្រះច័ន្ទ អេនសេឡាដឹស

480×240 Banner