NASA កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ខ្លាំងក្លា ទុកបាញ់កម្ទេចអាចម៍ផ្កាយ ដើម្បីបញ្ចៀសការរលំរលាយ ដូចជំនាន់ដាយណូស័រ

175

(អាមេរិក)៖ ស្តាប់ទៅប្រហែលជាដូចភាពយន្តប្រឌិតបែបវិទ្យាសាស្រ្ត ប៉ុន្តែភ្នាក់ងារអវកាស ណាសា​បានបង្ហាញនៅក្នុងសន្និសីទនៅមជ្ឈមណ្ឌលហោះហើរអវកាស Goddard ថាក្រុមអ្នកវិទ្យាសាស្រ្តកំពុងតែ​ស្រាវជ្រាវរកវិធីសាស្ត្រថ្មីៗ ដែលអាចការពារភពផែនចេញពី​ការបំផ្លិចបំផ្លាញដោយ​ពពួកអាចម៍ផ្កាយ​កំណាច ដោយគំនិតនេះ​មានបំណងអភិវឌ្ឍន៍​ បច្ចេកវិទ្យាបេសកកម្មលំហអាកាស ឲ្យមានភាពប្រសើរឡើងជាងមុន។  នេះបើយោងតាមប្រភពព័ត៌មាន​វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ ២០១៦។

លោក Jason Kessler ដែលជានាយកគ្រប់គ្រងគំរោង​របស់ភ្នាក់ងារអវកាស​ណាសា និយាយថា «អាចម៍ផ្កាយនៅក្នុងប្រព័ន្ធព្រះអាទិត្យត្រូវបានកំណត់ ហើយបើតាមដឹងនោះ​ពួកវាមួយចំនួន​ បាននិងកំពុងរំកិលកាន់តែខិតមកជិតភព​ផែនដីហើយ»។

ជាមួយគ្នានេះដែរ​ក្រុមអ្នកវិទ្យាសាស្រ្ត​បាននិយាយថា «ពួកយើងបាន​រកឃើញអាចម៍ផ្កាយ​មួយដែលមាន​ប្រវែង ១០គីឡូម៉ែត្រ​ដែលបានធ្លាក់នៅ​ជំនាន់សត្វដាយណូស័ ​ដោយបានសម្រាប់ជីវិតនៅភពផែនដី​អស់ប្រមាណ ៩៥ភាគរយ។ ជាក់ស្តែងក៏នៅមានអាចម៍ផ្កាយមួយទៀតមានប្រវែង ៣០គីឡូម៉ែត្រដោយ​មិនទាន់ត្រូវបានគេសិក្សានៅឡើយទេ»។

ជាក់ស្តែងក្រុមអ្នកវិទ្យាសាស្រ្តណាសា កំពុងតែបង្កើតបេសកកម្មប្តូរទិសដៅ​អាចម៍ផ្កាយដែលនឹងឲ្យក្រុម​អ្នកវិទ្យាសាស្រ្តបំពេញបេសកកម្ម​នៅលំហអាកាសក្នុងប្រតិបត្តិការផ្សេងៗគ្នា។ មិនតែប៉ុណ្ណោះ​សព្វថ្ងៃ បច្ចេកវិទ្យាដ៏ទំនើបនេះ​កំពុងតែត្រូវបានគេ​បង្កើត ដើម្បីបញ្ជៀសអាចម៍ផ្កាយ​ពីភពផែនដី។

គួរបញ្ជាក់ដែរថាបេសកកម្មនេះនឹងត្រូវធ្វើឡើងនៅក្នុងលំហ​អាកាស ដោយមានទំនាក់ទំនង​រវាងមនុស្ស និងគ្រឿងយន្ត។ ម្យ៉ាងវិញទៀតនៅមានអាចម៍ផ្កាយ ៩៨ភាគរយទៀតមិនទាន់ត្រូវបានគេរកឃើញ​នៅឡើយទេ។ សម្រាប់ភពផែនដីយើង គឺធ្លាប់បានរងគ្រោះដោយអាចម៍ផ្កាយធំបំផុត ដែលមានប្រវែងព័ទ្ធ​ជុំវិញ ១០គីឡូម៉ែត្រកាលពី ៦៥លានឆ្នាំមុន ដែលបានធ្វើឲ្យពពួកដាយណូស័រផុតពូជទាំងស្រុង៕

480×240 Banner