ឆ្ងាយស្ទើរមិនហ៊ានគិត! ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលី រកឃើញ «កាឡាក់ស៊ីថ្មីចំងាយ ៥ពាន់លានឆ្នាំពន្លឺ ពីភពផែនដី»
(កង់បេរ៉ា)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអូស្រ្តាលី បានប្រើប្រាស់កែវយឺតទំនើបថ្មី ដែលអាចមើលឃើញកាឡាក់ស៊ីដាច់ស្រយាលមួយដែលមានចំងាយជាង ៥ពាន់ឆ្នាំពន្លឺ។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ ២០១៦។
ការរកឃើញនេះត្រូវបានផ្សព្វផ្សាយជាដំណឹង នៅក្នុងកិច្ចប្រជុំនៃសមាជិកតារាសាស្រ្តជាតិ ដែលកាឡាក់ស៊ីថ្មីនេះត្រូវបានមើលឃើញ ដោយកែវយឺតដ៏ទំនើបរបស់អូស្រ្តាលី (ASKAP) នៅមន្ទីរអង្កេតតារាសាស្រ្ត នៃប្រទេសអូស្រ្តាលីភាគខាងកើត។
ដោយឡែកក្រុមអ្នកបានវិទ្យាសាស្រ្តបានប្រើប្រាស់បច្ចេក វិទ្យាពិសេសនៃកែវយឺតដើម្បីស្វែងរករលកសំឡេងដែលចេញពីចំណុចកណ្តាលនៃកាឡាក់ស៊ីឈ្មោះ PKS B1740-517 ដែលមានទីតាំងនៅជិតកញ្ចុំផ្កាយ Ara (បើមើលទៅលើផ្ទៃមេឃ)។
យោងទៅតាមការអង្កេតបានឲ្យដឹងថា កាឡាក់ស៊ីនេះមានអាយុជាង ៥ពាន់លានឆ្នាំហើយ ដោយវាត្រូវបានហ៊ុមព័ទ្ធទៅដោយឧស្ម័នអ៊ីដ្រូសែន ទើបអាចបង្កើតជារលកសំឡេងរបស់កាឡាក់ស៊ីបាន។ រហូតមកដល់ពេលនេះ គេនៅពុំទាន់ទទួលបានព័ត៌មានអ្វីបន្ថែមទៀតឡើយអំពីវា៕