លោះព្រលឹងអស់! អាចម៍ផ្កាយដ៏ធំសម្បើមមួយស្មើនឹងអគារកម្ពស់ ១០ជាន់ ស្ទើរតែបុកផែនដីនាយប់មិញនេះ!

192

(អាមេរិក)៖ នាយប់ថ្ងៃចន្ទម្សិលមិញនេះ ផែនដី​របស់យើង​ស្ទើរតែ​មិនអាច​គេចរួចពី​ការវាយប្រហារដោយ​ផ្កាយ​ព្រះ​គ្រោះមួយដុំ​ឈ្មោះ 2017 AG13 ដែល​មានទំហំធំ​ស្មើនឹង​អគារកម្ពស់​ ១០ជាន់ដោយវា​បាន​ធ្វើដំណើរ​ឆ្លងកាត់​នៅក្នុង​រយៈចម្ងាយ​ពាក់កណ្តាល​ នៃចម្ងាយ​រវាង​ភពព្រះច័ន្ទ ​និង​​ភព​ផែនដី​​។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Daily Mail នៅមុននេះ​បន្តិច​នាព្រឹកថ្ងៃ​អង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

អាចម៍ផ្កាយខាងលើ​ដែលស្ថិត​នៅក្នុងក្រុម​ដែលមាន​មុខកាត់​ចន្លោះ​ពី​ ១១ ទៅ ៣៤ម៉ែត្រ​ត្រូវបាន​ប្រទះឃើញ​ដោយក្រុមអ្នក​វិទ្យាសាស្រ្ត​​​នៃ​សាកល​វិទ្យាល័យ Arizona សហរដ្ឋអាមេរិក​ នៅពេល​ត្រឹមតែ​ពីរថ្ងៃប៉ុណ្ណោះ​មុនការធ្វើដំណើរ​ឆ្លងកាត់​ដ៏កៀកបែបនេះ​ គឺស្ថិតក្នុង​រយៈ​ចម្ងាយ​​ប្រមាណ​​ជា​ ២០០,០០០គីឡូម៉ែត្រ​ពី​ភពផែនដី ដោយសារតែ​កម្រិតនៃការជះពន្លឺ​​ដ៏ទាប​រួម​​ជា​មួយ​នឹង​​ល្បឿន​ ១៦​គីឡូ​ម៉ែត្រ​ក្នុង​មួយ​វិនាទី​របស់​វា​។

គួរបញ្ជាក់ថា​យោងតាម​អ្នកវិទ្យាសាស្រ្ត​នៅឯសាកលវិទ្យាល័យ Purdue បានគណនា​ថា​ដុំ​ថ្មអវកាស​ដែលមាន​ទំហំ​ប៉ុនអាចម៍ផ្កាយខាងលើនេះនៅពេលបុកផែនដី​អាចនឹងបញ្ចេញ​នូវថាមពល​ស្មើនឹង​ ១០ដងនៃគ្រាប់បែក​នុយក្លេអ៊ែរ​ដែលត្រូវបាន​ទម្លាក់នៅ​ទីក្រុង​ណាហ្គាសាគី ​ប្រទេស​ជប៉ុនកាលពី​សម័យសង្រ្គាម​លោកលើក​ទីពីរ ដូច្នេះវាអាចមានន័យថាវាអាចកម្ទេចប្រទេសមួយបាន៕

480×240 Banner