ចង់ទៅលេងភពអេលៀនដែរទេ? សាកវិធីមួយនេះអាចឲ្យលោកអ្នក ស្គាល់អារម្មណ៍នៅភពផ្សេងបាន…
(អាមេរិក)៖ ដោយសារតែបច្ចេកវិទ្យានាពេលបច្ចុប្បន្ន មានភាពជឿនលឿនកាន់តែខ្លាំង អ្នកមិនចាំបាច់ត្រូវការមានយានអវកាស ទើបអាចធ្វើការរុករកនៅភពអេលៀនបាននោះឡើយ តែយើងអាចកសាងអារម្មណ៍រំភើបនេះ ដោយខ្លួនឯងបាន តាមរយៈបច្ចេកវិទ្យាកំពុងពេញនិយមមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។

កម្មវិធីប្រភេទ «360-Degree» មួយរបស់ទីភ្នាក់ងារអវកាស NASA អាចផ្តល់ឱកាសឲ្យយើងឈរនៅលើផ្ទៃនៃភព TRAPPIST-1d, Kepler-186f, និងភពក្រៅប្រព័ន្ធព្រះអាទិត្យមួយចំនួនផ្សេងទៀត ដោយវាអាចជាបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកដែលមានក្តីសម្រៃចង់ដឹងថា ភពទាំងនោះអាចមានលក្ខណៈយ៉ាងដូចម្តេចទៅ។ នេះគឺជាលីងដើម្បីចូលទៅកាន់កម្មវិធីរបស់ NASA៖ https://exoplanets.nasa.gov/alien-worlds/exoplanet-travel-bureau/explore-kepler-186f/

គួរជម្រាបថា យ៉ាងណាមិញទេសភាពក៏ដូចជាផ្ទៃមេឃចម្លែកៗរបស់ភពទាំងនោះ គឺគ្រាន់តែជាការសម្រើសម្រៃចេញមកប៉ុណ្ណោះ ពីព្រោះថាសូម្បីតែភពអេលៀន ដែលគេចាត់ទុកថា នៅក្បែរយើងបំផុតនោះ គឺមានចម្ងាយឆ្ងាយខ្លាំងពេកដែលពុំអាចឲ្យមានការថតផ្តិតយករូបភាពលម្អិតណាមួយ ពីផែនដី ឬពីប្រព័ន្ធអាទិត្យយើងបានឡើយ។

បញ្ជាក់៖ សម្រាប់បងប្អូនដែលចង់ទស្សនា Virtual Reality ឬក៏ឯកសារប្រភេទ Gift ខ្លីៗនោះ អាចចុចទស្សនាលីងខាងលើ តាមរយៈ Browser ក្នុងទូរស័ព្ទ ឬកុំព្យូទ័ររបស់លោក ឬក៏អាចចូលទៅក្នុងវែបសាយមួយនេះក៏បាន គឺ៖ https://www.space.com/40699-exoplanets-virtual-tour-nasa-tool.html សូមអរគុណ៕

