ទីភ្នាក់ងារអវកាស ណាសា បកស្រាយអំពីជីវិត និងការពិតនៅភពអង្គារ

198

(អវកាស)៖ ភពអង្គារគឺជាភពទី៤ បន្ទាប់ពីព្រះអាទិត្យ ។ ដោយសារតែភពនេះ មានពណ៌ក្រហម ដូចឈាម ជនជាតិរ៉ូមុំាង បានដាក់ឈ្មោះឲ្យវាបន្ទាប់ពីសង្គ្រាមទេវតារបស់ពួកគេ។ ម្យ៉ាងវិញ ទៀត ជនជាតិរ៉ូមុំាង បានចម្លង យកឈ្មោះក្រិចបុរាណដែលបានដាក់ឈ្មោះឲ្យភពនេះ បន្ទាប់ពីសង្គ្រាមរបស់ទេវតា របស់ពួកគេ ដើម្បីបូក បញ្ចូល គ្នាក្នុងការហៅឈ្មោះរបស់ភពនេះ ផងដែរ។

ដោយឡែក ជាតិសាសន៏ដទៃទៀត ក៏បានដាក់ឈ្មោះឲ្យភពក្រហមនេះ ដោយផ្អែកលើ ពណ៌របស់វាផងដែរ ជាក់ស្តែងជនជាតិអេហ្ស៊ីបហៅឈ្មោះនេះថា “Her Desher,” មានន័យថា ពណ៌ក្រហម ក្នុងខណៈពេលដែរ ក្រុមអាកាសយានិកជនជាតិចិនហៅភពនេះថា “ផ្កាយភ្លើង”។

យោងតាមការសិក្សាស្រាវជ្រាវរបស់ភ្នាក់ងារអវកាសណាសាបានឲ្យដឹងថា ភពអង្គារមាន ពណ៌ក្រហមភ្លឺ ដោយសារតែភពនេះសំបូរដោយរ៉ែដែក ដោយមានដីផុសៗពណ៌ដូចច្រេះ និងភពទាំងមូលត្រូវបាន គ្របដណ្តប់ដោយថ្ម។

ភូមិសាស្រ្ត

ស្រទាប់បរិយាកាសស្តើង និងត្រជាក់ មានន័យថា វត្ថុរាវ ឬ ប្រភពទឹកមិនអាចស្ថិត នៅលើ ស្រទាប់ទ្វីបបាន យូរឡើយ តែទោះបីជាយ៉ាងណាក្តី ភពអង្គារមានចំនួនដីវាល ស្ងួត ស្មើ នឹងភពផែនដីដែរ។

ជាមួយគ្នានេះដែរ ភពក្រហមគឺជាភពដែលសម្បូរដោយភ្នំខ្ពស់ៗ ព្រមទាំងជ្រលងភ្នំជ្រៅ និងវែងជាងគេបំផុត ក្នុងចំណោមមភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ភ្នំភ្លើងរបស់ ភពអង្គារ Olympus Mons ដែលជាភ្នំភ្លើងខ្ពស់ជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានកំពស់២៧ គីឡូម៉ែត្រ ខ្ពស់ជាងភ្នំអេវើរ៉េស ៣ ដង។ ចំណែកឯ ជ្រលងភ្នំ Valles Marineris ដែលត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩៧១ មានជម្រៅ ១០ គីឡូម៉ែត្រ និងមានប្រវែងពីកើតទៅលិច ៤.០០០ គីឡូម៉ែត្រ ដោយមានប្រវែងស្មើនឹង ១ ភាគ៥ នៃរយៈចំងាយជុំវិញភពអង្គារ។

ភពអង្គារមានភ្នំភ្លើងមួយចំនួនដែលធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយនៅ ក្នុងនោះរួមមាន ភ្នំភ្លើង Olympus Mons ដែលមានផ្ទៃមុខកាត់ ៦០០ គីឡូម៉េត្រ ស្មើនឹងផ្ទៃដី នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ហើយភ្នំភ្លើងទាំងអស់នោះសុទ្ធតែជាភ្នំភ្លើង មានសកម្មភាព។

ព្រែក ជ្រលងភ្នំ និង ជ្រោះតូចៗ ត្រូវបានរកឃើញនៅពាសពេញភពអង្គារ ដែលប្រការនេះ បាន បង្ហាញថា ពិតជាធ្លាប់មានប្រភពទឹកហូរកាត់ព្រែក និងជ្រលងទាំងនោះ។ ព្រែកខ្លះ មានទទឹងប្រវែង ១០០ គីឡូម៉ែត្រ និង បណ្តោយប្រវែង ២.០០០ គីឡូម៉ែត្រ។

អាកាសធាតុ

ភពអង្គារ មានអាកាសធាតុត្រជាក់ជាង ភពផែនដី ដោយសារតែវាមានចំងាយពីព្រះអាទិត្យ ឆ្ងាយជាង។ សីតុណ្ហភាពមធ្យមនៃភព ប្រហែល -៦០ អង្សារសេ ដោយពេលខ្លះអាចធ្លាក់ដល់ -១២៥ អង្សារសេនៅរដូវរងារ ដែលធ្វើឲ្យកាបូនឌីអុកស៊ីតកកនៅក្នុងស្រទាប់បរិយាកាស។

យានគោចរភពអង្គារ Reconnaissance របស់ភ្នាក់ងារអវកាសណាសា បាន រកឃើញ ពពកព្រិលកាបូនឌីអុកស៊ីត ដែលបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តគិតថាភពអង្គារ មាន អាកាសធាតុរងារមិនធម្មតា និងខុសប្លែកពីភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយជួនពេលខ្លះមានព្រិលទឹកកកធ្លាក់ មកពីពពកកាបូននោះទៀតផង។

ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា បច្ចុប្បន្នភពអង្គារមិនមានដែនម៉ាញេទិច ទេ ប៉ុន្តែស្រទាប់ ផ្ទៃភពរបស់វា មានកម្លាំងខ្លាំងជាងដែនម៉ាញេទិចរបស់ភពផែនដី ១០ ដង។ ប្រការនេះ ហើយទើបបរិយាកាសរបស់ភពនេះ មានស្នើនឹង ១ភាគរយប៉ុណ្ណោះរបស់ផែនដី ហើយ ភាគច្រើនគឺជាធូលីដី ដែលបោកបក់ជារឿយៗដោយសារតែចរន្តខ្យល់លើភព។

សរុបជារួមមក ភពអង្គារពិតជាធ្លាប់មាន ទឹក (មហាសមុទ្រ, បឹង, ទន្លេ) ព្រមទាំងបរិយាកាស ក្រាស់ស្រដៀង ទៅនឹងភពផែនដីនាសម័យបច្ចុប្បន្ននេះដែរ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនៅតែ កំពុងស្វែងរកមូលហេតុពិតប្រាកដថា តើហេតុចម្បងអ្វីបានជា វត្ថុធាតុដែលអាចទ្រទ្រង់ជីវិត ទាំង នោះរលាយបាត់ពីភពក្រហមមួយនេះ។ មួយវិញទៀត ការរុករកលើភពអង្គារ គឺអ្នក វិទ្យាសាស្ត្រ ចង់ដឹងថា តើអាចធ្លាប់មានជីវិតក្នុងទម្រង់ណាមួយ កើតឡើងលើភពនេះឬទេ៕

11880644_442048706003501_8971572368325732679_n

11831719_442048719336833_7540601450342471212_n

480×240 Banner