តើភពផែនដី អាចផ្ទុកចំនួនមនុស្ស បានប៉ុន្មាននាក់?

261

(វិទ្យាសាស្ត្រ)៖ នៅក្នុងឆ្នាំ២០១៥ នេះចំនួនប្រជាជនទូទាំងពិភពលោកមានចំនួន ៧ ពាន់ លាននាក់។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការរំពឹងទុកថាចំនូនប្រជាជន ទូទាំងពិភពលោកនឹងអាចកើនឡើងដល់ ១១ពាន់លាននាក់នៅក្នុងឆ្នាំ ២០៥០។

ចំនួនប្រជាជនបានកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់ ៤ពាន់លាននាក់ ក្នុងរយៈពេល តែ៣៥ឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ភពផែនដីមិនអាចផ្គត់ផ្គង់ ដល់ ចំនួនមនុស្សដ៏ច្រើនលើសលុបរហូតដល់ ១១ រយពាន់លាននាក់នេះបានឡើយ។ បើពិតជា បែបហ្នឹងមែននោះ តើចំនួនមនុស្សប៉ុន្មានអ្នកដែលភពផែនដីអាចផ្តត់ផ្គង់បាន? ហើយថាតើ ចំនួនមនុស្សប៉ុន្មានអ្នក គួរតែរស់នៅក្នុងភពផែនដីដ៏តូចនេះដោយមិនខ្វះខាត?
ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមកនេះចំនួនប្រជាជនទូទាំងពិភពលោកបានកើនឡើងជាលំដាប់ ដោយចំនួនប្រជាជនជាធម្មតាកើនឡើង ១ពាន់លាននាក់រៀងរាល់១២ឆ្នាំ។ ការកើនឡើង យ៉ាងឆាប់រហ័សធ្វើឲ្យមានផលប៉ះពាល់ ដល់វិស័យមួយចំនួនទូទាំងពិភពលោកដែល នៅក្នុង នោះ រួមមាន ការ

ផលិតឱសថ ចំណីអាហារ ទឹក កន្លែងស្នាក់នៅ ការអប់រំ និងតំរូវការចាំបាច់ ប្រចាំថ្ងៃដទៃទៀតរបស់មនុស្សម្នាទូទៅ។
ជាក់ស្តែង មនុស្សទាំងអស់ត្រូវការអាហារជាចំបាច់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែប្រសិន បើ កំណើននៃប្រជាជនមានការកើនឡើងខ្លាំងពេក ក៏អាចធ្វើឲ្យពិភពលោកជួបគ្រោះលំបាក ដោយការខ្វះខាតចំណីអាហារ។ មួយវិញទៀតដើម្បីផលិតស្បៀងអាហារគឺ យើងត្រូវតែធ្វើការ ដាំដុះ ដោយការដាំដុះនេះត្រូវការដីស្រែចំការជាច្រើនក្នុងការអនុវត្តវិស័យដាំដុះនេះ។

បច្ចុប្បន្នដីដាំដុះនៅភពផែនដីមានចំនួន ៤០ភាគរយ ដែលនេះគឺចំនួនផ្ទៃដីដ៏ច្រើនលើសលុប ដែលត្រូវបានប្រើប្រាស់សម្រាប់តែវិស័យកសិកម្ម។ ដោយឡែក ផ្ទៃដី ២,១ ហិចតា ដើម្បីធ្វើជា អាងស្តុកទឹកសម្រាប់ផ្គត់ផ្គង់មនុស្សបានតែមួយចំនួនប៉ុណ្ណោះ ជាក់ស្តែងអាងស្តុកទឹកទំហំ ៤,៥ហិចតា ដើម្បីផ្តត់ផ្គង់ប្រជាជននៅទ្វីបអាមេរិក ដោយសរុបប្រជាជនទូទាំងពិភពលោក ត្រូវការអាងស្តុកទឹកប្រវែង ៤,១ រយលានហិចតា។
យើងអាចដឹងហើយថា ត្រឹមតែប្រជាជននៃទ្វីបមួយរបស់ភពផែនដី មានតម្រូវការដ៏ច្រើន ស្ទើរតែមួយភាគធំនៃភពផែនដី ចុះទំរាំតែចំនួនប្រជាជនទាំងអស់នៃទ្វីបទាំង៧ តើភពផែដី តែមួយអាចគ្រប់គ្រងបានដែរឬទេ?

ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការប៉ាន់ប្រមាណឲ្យឃើញថា ប្រសិនបើមនុស្សត្រូវការទឹក២,១ ហិចតា ភពផែនដី១ កន្លះទើបអាចផ្គត់ផ្គង់ចំនួនប្រជាជនចំនូន ៧ពាន់លាននាក់បាន។ ប៉ុន្តែ ប្រសិនបើប្រជាជនជនទាំងអស់ត្រូវការទឹក ៤,១ ហិចតាដូចជាទ្វីបអាមេរិកទាំងអស់ នោះយើង ត្រូវការភពផែនដីចំនួយ ៣កន្លះទៀតទើបគ្រប់គ្រាន់។

ម្យ៉ាងវិញទៀត ប្រសិនបើ ប្រជាជន ទូទាំងពិភពលោកត្រូវការទឹក និង ចំណីអាហារច្រើនជាងនេះ យើងនឹងត្រូវការភពផែនដីចំនួន ៥ ទើបគ្រាន់។ ហេតុដូច្នេះហើយ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ប្រជានជនទូទាំង ពិភពលោកបច្ចុប្បន្នមានចំនួនច្រើនជាងអ្វីដែលភពផែនដីអាចផ្តល់ឲ្យបាន៕

480×240 Banner