បច្ចេកវិទ្យាថ្មីរបស់ NASA! កែវយឺតអវកាសថ្មី នឹងត្រូវបំពាក់លើបាឡុងខ្យល់វិញម្តង រួចបង្ហោះទៅទីអវកាស!

203

(វែលីងតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​ផ្នែកអវកាស​របស់​សហរដ្ឋអាមេរិក គ្រោងនឹង​ធ្វើការសាកល្បង​បច្ចេកវិទ្យាថ្មីៗ​របស់កែវយឺត​អវកាស​​ ដែលមានសមត្ថភាព​ដ៏ខ្លាំងក្លា​មួយ នៅក្នុងការ​បង្ហោះបាឡុង​ខ្យល់រយៈកម្ពស់​ខ្ពស់ ចេញពីកោះ​ភាគខាងត្បូង​នៃប្រទេស​នូវែលសេឡង់។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ទីភ្នាក់ងារ​អវកាស​ណាសា (NASA) របស់អាមេរិក​នៅថ្ងៃចន្ទនេះ​បានបញ្ជាក់ថា​ ខ្លួននឹង​ធ្វើការបង្ហោះ​បាឡុងខ្យល់ (SPB) ដ៏ធំសម្បើម​ដែល​អាច​ផ្ទុក​ទម្ងន់​ធ្ងន់​​​​ក្នុង​​រយៈ​ពេល​​ដ៏​វែងមួយ ចេញពីក្រុង​វ៉ាណាកា Wanaka ទៅកាន់ទីអវកាស​នៅក្នុងចុងខែ​មិនា​ ​ឬ​មួយ​ក៏​ដើម​​មេសា​​ខាង​មុខនេះ។ បាឡុង​ខ្យល់​ដែលធំប៉ុន​ពហុកីឡាដ្ឋាន​មួយនេះ នឹងនាំយក​កែវយឺតអវកាស​ឈ្មោះថា EUSO-SPB របស់​សាកល​វិទ្យាល័យ Chicago ទៅធ្វើការ​តេស្ត​សាកល្បង​ទៅលើ​បច្ចេកវិទ្យា​មួយ​ចំនួន​របស់វា ដើម្បីត្រៀម​ខ្លួន​សម្រាប់​បេសកកម្ម​មួយកំពុង​ត្រូវរៀបចំ​ឡើង ក្នុងការ​បង្ហោះ​និងបំពាក់កែវយឺត​នេះនៅលើ​ស្ថានីយ៍អវកាស​អន្តរជាតិ ISS។

គួរបញ្ជាក់ថាបាឡុងខ្យល់ SPB នឹងហោះឡើង​ទៅដល់រយៈកម្ពស់​ ៣៣.៥គីឡូម៉ែត្រពីផ្ទៃដី ហើយអាច​នឹងចំណាយ​ជាច្រើនសប្តាហ៍​នៅជុំវិញ​​អឌ្ឍគោល​​ខាង​ត្បូង៕

480×240 Banner