ពេលលោក ដូណាល់ ត្រាំ ចុះហត្ថលេខារួច «អង្គការ NASA នឹងទទួលបានថវិកា ១៩.៥ពាន់លានដុល្លារ​ សម្រាប់បំពេញតាមគំរោងនានា!»

275

(វ៉ាស៊ីនតោន)៖ សភាជាតិ​អាមេរិក​បានសម្រេចអនុម័ត​សេចក្តីព្រាង ​ស្តីពីគំរោងអនាគត​របស់ទីភ្នាក់ងារ​អវកាស​ណាសា (NASA) ជា​លើក​ដំបូង​​នៅ​ក្នុង​រយៈ​ពេល​ជាង០៦ឆ្នាំចុងក្រោយ​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន​វិទ្យាសាស្រ្ត Space News នៅ​មុន​នេះ​​បន្តិច​​នា​ព្រឹក​ថ្ង​ព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

សេចក្តីព្រាងខាងលើ​នឹងកំណត់​គោលការណ៍​ដឹកនាំ​សកម្មភាពផ្សេងៗ​របស់ NASA រួមបញ្ចូល​ទាំងការ​បង្កើតគំរោង​លម្អិតសម្រាប់​​បេសក​កម្ម​រុក​រក​​ទីអវកាស​ដោយមនុស្ស​រយៈពេល​វែង ដូចជាការ​បញ្ជូនអវកាសយានិក​ទៅកាន់​ភពអង្គារជាដើម។ ដោយឡែក​​សេចក្តីព្រាងនេះ​​បានស្នើឲ្យ​មាន​ការផ្តល់​ថវិកា​ឧបត្ថម្ភ​ចំនួន​ ១៩.៥ពាន់​លានដុល្លារ​​អាមេរិកដល់ទីភ្នាក់ងារ​អវកាស NASA សម្រាប់ឆ្នាំ​២០១៧។

គួរបញ្ជាក់​សេចក្តីព្រាងឆ្នាំ២០១៧នេះ​របស់អង្គការ NASA បានឆ្លងផុតសភា​ទាំងពីរជាន់ថ្នាក់​របស់អាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ ​(ពេលវេលា​នៅរដ្ឋធានី​វ៉ាស៊ីនតោន) ហើយ​កំពុងតែ​​រង់​ចាំ​ទទួល​ហត្ថលេខា​ឯកភាព​ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ។ សម្រាប់សេចក្តី​ព្រាង NASA លើកនេះគឺជាលើក​ទីមួយហើយគិតចាប់តាំងពី​ឆ្នាំ២០១០ប៉ុណ្ណោះ ដែលត្រូវធ្វើការសុំការអនុម័តពីសភា​ទាំងពីរ៕

480×240 Banner