ក្តីស្រមៃជិតក្លាយជាការពិត! «កែវយឺតអវកាសឆ្លុះភពអេលៀន James Webb នឹងត្រូវបាញ់បង្ហោះនៅ​ឆ្នាំ២០១៨!»

638

(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បានធ្វើការ​ដាក់តាំងបង្ហាញ​កែវយឺត​អវកាស James Webb នៅក្នុងពិរពណ៌ដ៏ធំមួយដែល​​កំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុង Austin នៃរដ្ឋតិចសាស់ ភាគខាងត្បូង​សហរដ្ឋអាមេរិក។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​​បន្តិចនា​រសៀល​ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

យោងតាម​សេចក្តី​​ប្រកាស​ព័ត៌មាន​របស់ទីភ្នាក់ងារ​អវកាស​​ខាងលើ អង្គការ NASA សហការ​ជាមួយ​ក្រុមហ៊ុន Northrop Grumman និង​​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​នៃកែវយឺត​អវកាស (STScl) កំពុងរៀបចំ​ការដាក់តាំងបង្ហាញ​កែវយឺត​អវកាស James Webb ដែលចាប់ផ្តើម​ពីថ្ងៃចន្ទ​រហូតដល់​ថ្ងៃអាទិត្យ​សប្តាហ៍នេះ។ កែវយឺត James Webb មានលទ្ធភាពឆ្លុះរកមើលភពផ្សេង បានកាន់តែប្រសើរ​ជាងមុន​ហើយក៏អាចឱ្យដឹងពីលក្ខណៈបន្ថែម នៃភពដែលត្រូវបានរកឃើញនោះផងដែរ។

មន្រ្តីនៃទីភ្នាក់ងារអវកាស NASA បានឲ្យដឹងដូច្នេះថា «កែវយឺតអវកាស James Webb គឺជាកម្មវិធីវិទ្យាសាស្រ្តលំដាប់កំពូលរបស់ NASA ​ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន ដែលនឹង​អនុញ្ញាត​ឲ្យអ្នកវិទ្យាសាស្រ្ត​អាចតាមដាន​ ក៏ដូចជាឃ្លាំមើល​បានកាន់តែឆ្ងាយទៅ​ក្នុង​ចក្រវាឡ និងមើញឃើញនូវ​វត្ថុផ្សេងៗ ដែលផ្កាយរណបពីមុនៗ​មកពុំមាន​សមត្ថភាពដូច»។

គួរបញ្ជាក់ថា​កែវយឺតអវកាស James Webb ដែលមានតម្លៃ​៨.៨ពាន់លានដុល្លារ នឹងត្រូវបាញ់​បង្ហោះនៅក្នុង​ឆ្នាំ២០១៨ ហើយនៅ​ក្នុងការ​តាំងបង្ហាញ​ខាងលើអ្នកចូល​រួមទស្សនានឹង​មានឱកាស ធ្វើការជជែក​ជាមួយក្រុមអ្នកវិទ្យាសាស្រ្ត​ក៏ដូចជាក្រុមវិស្វករ ដែលនៅពីក្រោយ​​បេសកកម្ម​ដ៏សំខាន់នេះ និងវិទ្យាសាស្រ្ត​ដែលវានឹង​អនុវត្តន៍៕

480×240 Banner