តោះ! មកទស្សនារូបភាពអស្ចារ្យទាំង ៥ ដែលធ្វើឲ្យលោកអ្នកស្រឡាញ់ចក្រវាឡនេះរឹតតែខ្លាំង (រូបភាពខាងក្នុង)
(អាមេរិក)៖ នៅចុងខែតុលា ឆ្នាំ២០១៨នេះ វែបសាយអវកាស Space.com បានធ្វើការចងក្រងជាជម្រើសរើសរូបភាពអស្ចារ្យៗ ប្រចាំសប្តាហ៍ទាក់ទិននឹងវិស័យអវកាស ដែលរូបភាពជាច្រើននេះ ពិតជាចំណីចក្ខុដែលធ្វើឲ្យបណ្តាបងប្អូនអ្នកស្រឡាញ់វិស័យនេះទាំងអស់ ទទួលបានអារម្មណ៍រំភើប និងធូរស្រាយក្រោយពីបានទស្សនា។ ចង់ដឹងថារូបភាពអស្ចារ្យៗទាំងនោះមានអ្វីខ្លះ សូមទស្សនាជាបន្តបន្ទាប់ដូចខាងក្រោមនេះ៖

១៖ រូបភាពនៃតំបន់បង្កើតផ្កាយមានឈ្មោះ The Skull and Crossbones Nebula ឬ NGC 2467 ដែលថតបានដោយមជ្ឈមណ្ឌលឃ្លាំមើលទីអវកាសអឺរ៉ុប European Southern Observatory។

២៖ រូបភាពនៃបាតុភូតព្យុះរាងអង្កាញ់ៗនៅលើភពព្រហស្បតិ៍ (Jupiter) ដែលថតបានដោយកាមេរ៉ា JunoCam របស់យានអវកាស Juno។

៣៖ រូបភាពនៃយាន BepiColombo ដែលជាបេសកកម្មរួមរវាងអឺរ៉ុបនិងជប៉ុន ត្រូវបាញ់បង្ហោះឡើងទៅកាន់ភពពុធ (Mercury)។

៤៖ កាឡាក់ស៊ីចំនួន ០៣ ដែលនៅចម្ងាយដ៏សែនឆ្ងាយ មើលទៅហាក់ដូចជាកំពុងបញ្ចេញស្នាមញញឹម នៅក្នុងរូបភាពដែលថតបានដោយកែវយឺតអវកាស Hubble។

៥៖ រូបភាពនៃតំបន់បង្កើតផ្កាយដែលមានរូបរាងដូចដានជើងសត្វឆ្មា។ តំបន់នេះមានឈ្មោះថា Cat’s Paw Nebula ឬ NGC 6334 ស្ថិតនៅចម្ងាយ៤,២០០ឆ្នាំពន្លឺពីផែនដី ក្នុងកញ្ចុំផ្កាយ Scorpius។ រូបភាពនេះ ជាស្នាដៃថតរបស់កែវយឺតអវកាស Spitzer៕

