អាចម៍ផ្កាយធំអស្ចារ្យមួយ «៦០០គីឡូម៉ែត្រ» នឹងហោះកៀកផែនដីបំផុតនៅថ្ងៃទី១៩ មេសា ដែលមិនធ្លាប់មាន៤០០ឆ្នាំមកហើយ!

200

(អាមេរិក)៖ អាចម៍ផ្កាយដ៏មហិមាមួយនឹងហោះឆ្លតកាត់ កៀកនឹងភពរបស់យើងនៅក្នុងខែមេសានេះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តបាន​ និង​កំពុង​ធានា​អះអាងដល់មនុស្សលោកថា ដុំថ្មអវកាសដ៏ធំសម្បើមនេះ នឹងមិនមកបុកផែនដី ហើយសម្លាប់អ្នករាល់គ្នានោះឡើយ ប៉ុន្តែវាគឺជាការ​ហោះ​ឆ្លងកាត់ដ៏ជិតមួយ ស្ទើរតែអាចបណ្តាលឲ្យភពដែលជាផ្ទះរបស់យើងបែកខ្ទេចខ្ទីរបាន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយសារព័ត៌មាន The Sun នៅមុននេះ​បន្តិចនារសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។

អង្គការ ​NASA បានឲ្យដឹងថា​អាចម៍ផ្កាយ​ដ៏ធំមួយ នឹងហោះកាត់​ផែនដីនា​ថ្ងៃទី១៩ ខែមេសាខាងមុខនេះ ប៉ុន្តែវានឹង​ស្ថិត​​នៅ​ចម្ងាយ​ប្រហែល​​ ១.៧លានគីឡូម៉ែត្រ​ពីភពរបស់យើង​ឯណោះ។ ដោយឡែក​ទីភ្នាក់ងារអវកាស​អាមេរិក NASA បានបញ្ជាក់ដូច្នេះថា ទោះបីជាលទ្ធភាព សម្រាប់​អាចម៍ផ្កាយនេះ​មកប៉ះទង្គិចជាមួយ​ភពរបស់យើង ពុំអាចកើតមានឡើង​ក៏ដោយនេះគឺជាការ​ធ្វើដំណើរ​ឆ្លងកាត់​ដ៏សែនកៀកបំផុត​ មួយ​របស់​​អាចម៍ផ្កាយដ៏​ធំសម្បើម​គួរឲ្យខ្លាច​បែបនេះ។

គួរបញ្ជាក់ថា​អាចម៍ផ្កាយ​មានឈ្មោះ​សម្គាល់ថា «2014 JO25» ត្រូវបាន​រកឃើញ​ជាលើកដំបូងដោយ​ក្រុមតារាវិទូ​កាលពី​ឆ្នាំ២០១៣ នៅឯ​មជ្ឈមណ្ឌល​ស្ទាបស្ទង់​ផ្ទៃមេឃក្នុង​រដ្ឋអារីហ្សូណា។ ក្រុមអ្នក​វិទ្យាសាស្រ្ត​បានធ្វើការប៉ាន់​ប្រមាណថា អាចម៍ផ្កាយ​នេះមានទំហំ​ជាង​​៦០០គីឡូម៉ែត្រ រីឯការហោះ​ឆ្លងកាត់របស់វា គឺ​ជាការធ្វើដំណើរ​ដ៏កៀកបំផុត ដែលអាចម៍​ផ្កាយធ្លាប់បាន​មកជិតផែនដី នៅ​ក្នុង​រយៈ​ពេល​​​​យ៉ាង​តិច៤០០ឆ្នាំកន្លង​ផុតទៅនេះ៕

480×240 Banner