ទស្សនា «រូបភាពផ្កាយរណប NASA លើប្រទេសនានាពេលរាត្រី», តើប្រទេសណាភ្លឺជាងគេ និងមានន័យដូចម្តេច?

177

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបង្ហាញនូវចេញនូវរូបភាពផ្កាយរណប ដែលជាការផ្គុំគ្នារវាងរូបភាពជាច្រើន ដែលត្រូវបានថតកាលពីចុងឆ្នាំ២០១៦ ហើយទើបតែបញ្ចេញ​កាលពីពេលថ្មីៗនៅក្នុងខែមេសា ឆ្នាំ២០១៧។ នេះបើតាមការដកស្រង់ពីវែបសាយ NDTV។

ការថតត្រូវបានផ្តោតសំខាន់លើប្រទេសឥណ្ឌា ដែលមានប្រជាជនជាង ១,២០០លាននាក់។ មើល​ទៅ​ផ្ទៃប្រទេសឥណ្ឌា​ពេលរាត្រីពិតជាភ្លឺចែងចាំង ដោយសារតែតំបន់ប្រជុំជន និងទីក្រុងជា​ច្រើនពោពេញដោយ​ពន្លឺអំពូលភ្លើង ដែលបង្ហាញអំពីការអភិវឌ្ឍស្ទើរពាសពេញ​ផ្ទៃប្រទេស។ បើទោះបីជាប្រជាជនឥណ្ឌារាប់រយលាននាក់ កំពុងរស់នៅដោយជីវភាពក្រីក្រ ប៉ុន្តែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាពិសេសអគ្គិសនី ត្រូវបានរៀបចំឡើង​ពាសពេញផ្ទៃប្រទេស​តែម្តងឋ​ដោយរដ្ឋាភិបាល។

១៖ ទស្សនាប្រទេសឥណ្ឌាពេលរាត្រី

២៖ ទស្សនាតំបន់អាស៊ីអាគ្នេយ៍ពេលរាត្រី

៣៖ ទស្សនាតំបន់អឺរ៉ុប ពេលរាត្រី

៤៖ ទស្សនាតំបន់ឧបទ្វីបកូរ៉េពេលរាត្រី

៥៖ ទស្សនាប្រទេសចិនពេលរាត្រី

៦៖ ទស្សនាប្រទេសជប៉ុនពេលរាត្រី

៧៖ ទស្សនាអាមេរិកពេលរាត្រី

480×240 Banner