តោះៗ! ត្រៀមតាមដានខ្សែភាពយន្តវិទ្យាសាស្ត្រ-អវកាសល្បីៗ នៅប៉ុស្តិ៍ទូរទស្សន៍អាមេរិក
(អាមេរិក)៖ ក្នុងឆ្នាំ២០១៩ខាងមុខ ប្រិយមិត្តដែលចូលចិត្តភាពយន្តភាគបែបផ្សងព្រេងក្នុងទីអវកាស នឹងអាចទស្សនាបាននូវ Season ថ្មីនៃខ្សែភាពយន្តដូចជា Star Trek: Discovery, The Orville, និង Lost in Space ជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
គួរជម្រាបថា ក្នុងចំណោមភាពយន្តខាងលើ The Orville នឹងចាប់ផ្តើមដំបូងគេ ជាមួយការបញ្ចាំងភាគថ្មី នៅក្នុង Season 2 នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នៅប៉ុស្តិ៍ Fox។ ចំណែក Season ថ្មីរបស់ Stark Trek: Discovery នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ (ប៉ុស្តិ៍ CBS) រីឯភាពយន្ត Lost in Space នៅមិនទាន់មានកាលបរិច្ឆេទចាប់បញ្ចាំងច្បាស់នៅឡើយទេ (បណ្តាញ Netflix)។
ដូចបានរៀបរាប់ពីពេលវេលា និងប៉ុស្តិ៍ដែលទស្សនាបានខាងលើនេះ បងប្អូនខ្មែរយើងអាចចូលទស្សនាបានដោយរីករាយ។ សូមបញ្ជាក់ថា ភាពយន្តវិទ្យាសាស្ត្រ និងអវកាសមួយចំនួនគ្រាន់តែជាការបង្កើតឡើង ដើម្បីធ្វើឲ្យអ្នកទស្សនកិច្ចជក់ចិត្តដិតអារម្មណ៍ប៉ុណ្ណោះ ខណៈភាពប្រាកដនិយមយ៉ាងណានោះ បងប្អូនអាចកាត់សេចក្តីដោយខ្លួនឯងបាន៕



