ការសិក្សាថ្មី៖ រាប់ពាន់លាន​ឆ្នាំទៀត ព្រះអាទិត្យ​យើងនឹងក្លាយជា «ដុំគ្រីស្តាល់យក្ស» នៅក្នុង​ទីអវកាស

448

(អាមេរិក)៖ រាប់ពាន់​លានឆ្នាំទៅមុខទៀត ព្រះអាទិត្យរបស់យើងនឹងប្រែក្លាយ​ទៅជាដុំគ្រីស្តាល់​យក្សមួយ​ក្នុងទីអវកាស ក្រោយពីវា​អស់ថាមពល។ នេះបើតាមលទ្ធផល​សិក្សាថ្មីមួយដកស្រង់​ខ្លឹមសារដោយវែបសាយ Space.com នៅយប់​ថ្ងៃ​សុក្រ ទី១១​ ខែមករា ឆ្នាំ២០១៩។

ដូចទៅនឹងផ្កាយភាគ​ច្រើននៅក្នុង​កាឡាក់ស៊ី Milky Way ដែលយើងកំពុងស្ថិតនៅ ព្រះអាទិត្យនៅចុង​បញ្ចប់នៃអាយុ​ជីវិត​របស់វា នឹងរលាយក្លាយ​ជា​វត្ថុពណ៌ស​មួយគេហៅថា White Dwarf ដែលមានកំហាប់​ណែនជាងភពផែនដី ២០០,០០០ដង ពោលសម្រាប់​ការប្រៀបធៀបគ្នាវិញ គឺមួយស្លាបព្រាកាហ្វេ​នៃរូបធាតុរបស់វា មានទម្ងន់ស្មើនឹង​សត្វដំរីមួយ​ក្បាល។

ការសិក្សាស្រាវជ្រាវថ្មី​មួយបានរក​ឃើញថា រាល់ White Dwarf ទាំងអស់នឹង​ប្រែក្លាយទៅ​ជាដុំគ្រីស្តាល់​រឹងមួយ ក្នុងដំណើរវិវត្តន៍​​របស់ពួក​វា ដូចទៅនឹងអ្វីដែលធ្លាប់​បានព្យាករណ៍ទុកពីសំណាក់​ក្រុមទ្រឹស្តីវិទូកាល​ពីកន្លះសតវត្សរ៍មុន​យ៉ាងដូច្នោះ ខណៈព្រះអាទិត្យ របស់យើងនឹងក្លាយ​ទៅជាដុំបាល់គ្រីស្តាល់​យក្សក្នុងពេល ១០ពាន់លានឆ្នាំខាងមុខ៕

480×240 Banner