ទីភ្នាក់ងារអវកាសអឺរ៉ុប «បង្ហាញពីវីដេអូព្យុះផ្គររន្ទះភ្លឹបភ្លែតៗ និងវត្ថុអាថ៌កំបាំង ហោះលើភពផែនដី!»

180

(បរទេស)៖ ទីភ្នាក់ងារអវកាស​នៃសហភាពអឺរ៉ុប ESA បានបង្កើតចេញ​ជាវីដេអូដ៏គួរឲ្យចាប់អារម្មណ៍​មួយអំពី​ភពផែនដី តាម​រយៈ​ការ​ប្រើ​ប្រាស់​​​រូប​ភាព​ជាច្រើនសន្លឹក ដែលថតចេញពី​ស្ថានីយ៍អវកាស​អន្តរជាតិ ISS ហើយនៅក្នុងនោះ​វាបានបង្ហាញឲ្យ​ឃើញអំពី «ព្យុះរន្ទះ​លោតភ្លឹបភ្លែតៗ» នៅ​លើ​សហរដ្ឋអាមេរិក រួមជាមួយនិង «វត្ថុដ៏អាថ៌​កំបាំងម៉្យាង» ធ្វើគោចរ​នៅលើភពផែនដីទៀតផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី គេហទំព័រវិទ្យា​សាស្រ្ត Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

ក្រៅពីបង្ហាញព្យុះរន្ទះ​ប្រមូលផ្តុំលើរដ្ឋកាលីហ្វរញ៉ា​នៃសហរដ្ឋអាមេរិក នៅពាក់កណ្តាល​នៃវីដេអូនោះ គេសង្កេតឃើញ​មានវត្ថុ​បញ្ចេញ​​ពន្លឺតូចៗ​នៅលើផ្ទៃមេឃ ដែលមន្រ្តីនៃ​ទីភ្នាក់ងារ ESA បាន​លើក​​ឡើង​ថា​ទាំង​នេះប្រហែល​ជាផ្កាយរណប​ដែលកំពុងដំណើរការ ទោះ​បីជា​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​​ទាំង​នោះ មិនទាន់អាចធ្វើ​ការបញ្ជាក់​ច្បាស់​បាន​ថា តើ​ជា​ផ្កាយ​រណបណាខ្លះ​ឲ្យប្រាកដ​នៅឡើយទេ។ ប៉ុន្តែមូលហេតុ​ដែលបណ្តាល​ឲ្យ​ពួក​គេ​ធ្វើ​​ការ​សន្មត់​យ៉ាង​ដូច្នេះ គឺវត្ថុទាំង​នោះ​ត្រូវ​​បាន​គេ​មើល​ឃើញ​​ថា​ស្ថិតក្រោមការបញ្ជា​គ្រប់គ្រង​យ៉ាងសកម្ម ដោយ​សម្អាង​លើ​ចលនា​​របស់ពួកវា។

គួរបញ្ជាក់ថា​ យោងតាមអ្នកវិទ្យាសាស្រ្ត​ឯកទេសជាច្រើនរូបផ្សេងទៀត វត្ថុអាថ៌កំបាំងទាំងអស់​នោះ ក៏ទំនងមិនមែន​ជាសម្រាមអវកាស ឬ​មួយក៏អាចម៍​ផ្កាយដែរ៕

(ទស្សនាវីដេអូចុចទីនេះ៖ http://www.space.com/36605-lightning-mystery-objects-video.html)

480×240 Banner