ភពសៅរ៍ដ៏អស្ចារ្យ «មានតំបន់ដ៏អាថ៌កំបាំងមួយ ដែលគ្រោះថ្នាក់ណាស់សម្រាប់យានអវកាស!»

148

(អាមេរិក)៖ យោងតាមទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ​ក្រុមអ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មាន​ឃើញថា មានទីវាលលំហ​ធូលីប្រវែងប្រហែល ២,០០០គីឡូម៉ែត្រ ស្ថិតនៅ​ចន្លោះ​រវាងភពសៅរ៍ និង​ខ្សែក្រវ៉ាត់ដុំថ្ម​របស់វា។ ដោយឡែក​ការប៉ាន់ស្មាននេះ ត្រូវបានពឹងផ្អែក​ទៅលើទិន្នន័យ​ ដែលទទួលបាន​ពីយានអវកាស Cassini នៅក្នុងអំឡុង​ពេលបេសសកម្ម​មុជទៅក្នុងចន្លោះ​ទំនេរ​រវាងភពសៅរ៍ និងខ្សែក្រវ៉ាត់របស់វាជាលើក​ដំបូង។ នេះបើយោង​តាមប្រភព័ត៌មាន​ចិនស៊ិនហួ ដែលត្រូវបានដកស្រង់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។

អ្នកគ្រប់គ្រោង​គម្រោង​នៃយានអវកាស Cassini លោក Earl Maize នៃមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ភ្នាក់ងារ​អវកាស NASA បានបង្ហាញឲ្យឃើញថា «តំបន់ដែលស្ថិត​នៅចន្លោះ​រវាងភពសៅរ៍ និងខ្សែក្រវ៉ាត់ដុំថ្មរបស់វា គឺជាទីលំហឋាន​ដែលមានកំរិត​ធូលីទាបជាង​ការលំពឹងទុក​ របស់ក្រុមអ្នក​វិទ្យាសាស្រ្តបាន​គិតទុក»។

ពឹងផ្អែកលើរូបភាព​ដែលទទួលបានពី​យានអវកាស បានឲ្យដឹងថា បរិយាកាស​នៃតំបន់ដែលស្ថិត​នៅចន្លោះ​ភពសៅរ៍ និងខ្សែក្រវ៉ាត់ដុំថ្មរបស់វា គឺជាតំបន់ដែលគ្មានរូបធាតុអ្វីទាំងអស់ ដែលវា​អាចជាតំបន់​ដ៏គ្រោះថ្នាក់បំផុតមួយ​សម្រាប់យានអវកាស​ ដែលធ្វើការ​ឆ្លងកាត់​ចូលទៅតំបន់​នោះ។

ជាក់ស្តែង​បន្ទាប់ពីការបំពេញបេសកកម្ម​ នៅក្នុងលំហអាកាស​អស់រយៈពេល​ជិត ២០ឆ្នាំ យានអវកាស Cassini បានចាប់ផ្តើម​គម្រោងបេសកកម្មថ្មី​មួយ ឈ្មោះថា «Grand Finale» ដែលនេះគឺ​ជាបេសកកម្មចុង​ក្រោយបង្អស់ និងសំខាន់​បំផុតក្នុងការរុករក​ជាប្រវត្តិសាស្រ្ត​នៃតំបន់អាថ៌​កំបាំងជាច្រើន នៃភពសៅរ៍ និងខ្សែក្រវ៉ាត់ដុំថ្មរបស់វា។

គួរបញ្ជាក់ដែរថា យានអវកាស Cassini ត្រូវបានបង្ហោះ​ទៅក្នុងលំហអាកាស​នៅក្នុងឆ្នាំ១៩៩៧ ហើយវាបានធ្វើ​ដំណើរទៅដល់ភពសៅរ៍នៅ​ក្នុងឆ្នាំ ២០០៤។ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំមកនេះ​យានអវកាស Cassini បានរកឃើញ​សមិទ្ធផលជាច្រើន​ក្នុងលំហអាកាស ដែលបានធ្វើ​ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត​អាចសិក្សា​បន្ថែម និងដោះស្រាយ​ចម្ងល់បានជាច្រើនអំពីអាថ៌កំបាំង​របស់ចក្រវាឡ៕

480×240 Banner