រកឃើញប្រភពទឹកនៅក្រោមផ្ទៃដីនៃភពព្រះអង្គារ ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមក

182

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកស្រាវជ្រាវអាមេរិកថ្មីៗនេះ បានរកឃើញភស្តុតាងបន្ថែមទៀតអំពី ប្រភពទឹកនៅក្រោមដីជម្រៅលើភពអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

ការសិក្សាស្រាវជ្រាវថ្មីមួយរបស់សាកលវិទ្យាល័យ Southern California បានរកឃើញថា ប្រភពទឹកក្រោមដីទំនងជាមានវត្តមាន នៅតាមទីតាំងភូមិសាស្រ្តធំជាងការស្មាន គឺមិនមែនមានតែនៅតំបន់ប៉ូលរបស់ភពអង្គារឡើយ ហើយក្នុងចំណោមប្រភពទឹកទាំងនោះ អាចមានមួយនៅមានសកម្មភាព នៅក្នុងជម្រៅប្រហែល ៧៥០ម៉ែត្រទៅក្នុងដីភពអង្គារ។

គួរជម្រាបថា បើតាមក្រុមអ្នកស្រាវជ្រាវខាងលើ ការយល់ដឹងឲ្យបានជាក់ច្បាស់អំពី ដំណើរវិវត្តន៍របស់ភពអង្គារ គឺជាកត្តាដ៏សំខាន់ ដើម្បីស្វែងយល់អំពី ដំណើរវិវត្តន៍រយៈពេលវែងរបស់ភពផែនដី និងប្រភពធនធានទឹកក្រោមដី គឺជាធាតុគន្លឹះមួយក្នុងដំណើរការនេះ៕

480×240 Banner