តារាវិទូជើងចាស់ «ចាប់បានរូបភាពដុំអាចម៍ផ្កាយ បុកទង្គិចភពព្រហស្បតិ៍» បង្កើតចេញជាបាល់ភ្លើងដ៏ធំ!

170

(អវកាស)៖ អវកាសយានិកជើងចាស់ម្នាក់​នៅរដ្ឋ Wisconsin តំបន់អាមេរិក​កណ្តាលបាននិយាយថា លោកបានសង្កេតអំពីដំណើរ នៃវត្ថុប៉ះទង្គិចដ៏ជាក់ស្តែងមួយ នៅលើភពព្រហស្បតិ៍កាលពីថ្ងៃចន្ទដើម​សប្តាហ៍នេះ ដែលវាបានបង្កើត​ជាបាល់ភ្លើងដ៏ធំ និងមានពន្លឺភ្លឺចែងចាំង​នៅលើភពនេះ។

យោងទៅតាមសេចក្តីរាយការណ៍របស់ គេហទំព័រ Spaceweather បានឲ្យដឹងថា លោក Dan Peterson បានកំពុងតែធ្វើការសង្កេតទៅលើភពដ៏ធំជាងគេបំផុតនៅ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់ពួកយើង ជាមួយនឹងកែវយឺតប្រវែង ១២អ៊ីងរបស់គាត់ នៅពេលដែលព្រឹត្តិការណ៍​នៃបាល់ភ្លើងដ៏ធំនោះបានកើតឡើង នៅពេលដែលដុំថ្មអវកាសបានធ្វើការឆ្លងកាត់លំហអាកាស របស់ភពយក្សនេះនៅពេលយប់ រួចទង្គិចជាមួយបរិយាកាស និងដែនម៉ាញេទិចដ៏ខ្លាំង បង្កជាដុំភ្លើងមូលធំដូចបាល់ភ្លើងតែម្តង។

ទោះបីជាយ៉ាងក្តី ពួកយើងមិនដឹងច្បាស់ទេថា ដំណើរវត្ថុទង្គិចគ្នានេះ គឺជាដុំថ្មអវកាស (អាស្ទេរ៉ូអ៊ីត) ឬជាផ្កាយដុះកន្ទុយ ដែលវាមានលក្ខណៈដូចនឹង​ផ្កាយដុះកន្ទុយឈ្មោះ Shoemaker-Levy 9 comet ដែលវាបានបំបែកខ្លួនឲ្យទៅជាបំណែកតូចៗ ២១បំណែក ស្រោចលើភពឧស្ម័នយក្សនេះ​នៅក្នុងឆ្នាំ១៩៩៤ នោះឡើយ។

លោក Peterson បានសសេរនៅក្នុងប្រព័ន្ធអ៊ីនធើណេតថា «ការទស្សនាដ៏ល្អបំផុតរបស់ខ្ញុំគឺ វាគ្រាន់តែជាផ្កាយដុះកន្ទុយដ៏តូចមួយ នៅក្នុងប្រវត្តិសាស្រ្តតែប៉ុណ្ណោះ»។ តាមការគណនា ដុំបាល់ភ្លើងនោះ មានរង្វង់ពន្លឺស្ទើរប៉ុនភពផែនដី។ វារឿងធម្មតាទេ ប្រសិនបើអាចម៍ផ្កាយ ឬដុំថ្មអវកាសណា ហោះទៅជិត​ភពព្រហស្បតិ៍ដែលមានដែនម៉ាញេទិចដ៏ខ្លាំងមហិមានោះ វានឹងផ្ទុះបែកចេញជាបំណែកតែម្តង៕

480×240 Banner