ពិសេសមែន! លើយាន Mars Rover 2020 មានបំពាក់កាមេរ៉ាច្បាស់ និងអាច Zoom បានទៀតផង

185

(ឡូសអាន់ជែឡែស)៖ យានរុករកភពអង្គារ Mars 2020 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងត្រូវបំពាក់កាមេរ៉ាដ៏ច្បាស់មួយ ដែលនឹងជួយក្នុងការផ្លាស់ទី ការប្រមូលគំរូស្លាកស្នាម និងការអង្កេតរបស់វា នៅលើភពក្រហមនោះឲ្យកាន់តែច្បាស់ជាងពេលណាៗទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។

កាមេរ៉ាដែលនឹងត្រូវដំឡើងនៅលើយានរុករក Mars 2020 មានឈ្មោះថា Mastcam-Z។ បើតាមអង្គការ NASA កាមេរ៉ានេះនឹងជាកាមេរ៉ាថតពណ៌ដំបូងគេនៅលើភពអង្គារ ដែលអាចហ្ស៊ូម (Zoom) និងបង្កើតជារូបភាព 3D បាននៅក្នុងទំហំយ៉ាងច្បាស់មិន ធ្លាប់មានពីមុនមកឡើយ។

គួរជម្រាបថា Mars 2020 ត្រូវបានកំណត់ពេលវេលាបាញ់បង្ហោះ នៅខែកក្កដា ឆ្នាំ២០២០ ចេញពីរដ្ឋផ្លូរីដា ហើយវាត្រូវគេរំពឹងថា នឹងចុះទៅដល់តំបន់រណ្តៅ Jezero របស់ភពអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕

480×240 Banner