ថ្មចំណាស់​ជាងគេ​បំផុតលើ​ផែនដី មានអាយុកាល​ស្ទើរមិន​គួរឲ្យ​ជឿ និងបាន​មកពី​អាចម៍​ផ្កាយ!

(ស៊ីដ​នី)៖ ថ្មដ៏ចំណាស់ជាង​គេបង្អស់នៅលើ​ពិភពលោក ត្រូវគេសិក្សាស្រាវជ្រាវ​ឃើញថា បានមកពីលទ្ធផល​នៃការប៉ះទង្គិច​រវាងដុំអាចម៍​ផ្កាយ ជាមួយនិង​ផែនដីកាលពី ០៤ពាន់លាន​ឆ្នាំមុន។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ…

អនាគត​នៃបរិស្ថាន​ស្អាត! យន្តហោះ​ប្រើពន្លឺព្រះអាទិត្យ​ថ្មី​របស់ Airbus អាចហោះ​បានជាង​មួយខែ…

(ញូយ៉ក)៖ ក្រុមហ៊ុន Airbus បានប្រកាសពី​ការ​ចុះចតដោយជោគជ័យ​​នៃយន្តហោះ​របស់ខ្លួន ដែលដើរដោយ​ថាមពលព្រះអាទិត្យ​ឈ្មោះ Zephyr S ក្រោយពីវាបាន​ធ្វើដំណើរសម្រាប់​​​រយៈពេល​ជិត ២៦ថ្ងៃ ដែលជាការបំបែក​កំណត់ត្រា​ហោះហើរ​ពិភពលោកថ្មី…

សល់តែ​០៦ឆ្នាំ​ទៀតទេ​! តើ​ក្រុមហ៊ុន SpaceX អាចនាំ​មនុស្សទៅចុះដើរលើ​ភព​អង្គារ ដូច​គំរោង​ដែរ​ឬទេ?

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​អវកាស SpaceX របស់​លោក អេឡូន ម៉ាសក៍ (Elon Musk) បានរៀបចំ​សន្និសីទ​មួយដោយ​ស្ងាត់ៗ ​ជាមួយ​ការចូលរួម​​អង្គការ NASA និងក្រុម​អ្នកជំនាញ​ឯទៀត ដើម្បីបង្កើតគម្រោងប្រកប​ដោយមហិច្ឆតាមួយ…

នៅថ្ងៃអនាគត​ដ៏ខ្លី អាមេរិក​មិន​ចង់ពឹងលើម៉ាស៊ីនរ៉ុក្កែត​រុស្ស៊ី RD-180 សម្រាប់​វិស័យអវកាស​​ទៀត​ឡើយ!

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​កំពុងតែខិតខំប្រឹងប្រែង​ជាខ្លាំង ដើម្បីបញ្ឈប់​ការពឹងអាស្រ័យ​របស់ខ្លួន ទៅលើ​ម៉ាស៊ីនគ្រាប់​រ៉ុក្កែតធុន RD-180 របស់​ប្រទេសរុស្ស៊ី។ នេះបើតាម​ការឲ្យដឹងពីលោក ជីម ប្រៃឌិនស្តាញ (Jim Bridenstine)…

ចិនកំពុង​សម្ងំផលិតយានអវកាស​ពិសេសមួយ មានសមត្ថភាព​ពន្យារអាយុ​ផ្កាយរណប!

(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​ចិន​កំពុងបង្កើត​យាន​អវកាសប្រភេទថ្មីមួយ ដែលអាច​ជួយ​ពន្យារអាយុ​កាល​ដំណើរ​ការ​នៃផ្កាយ​រណប​​បាន តាមរយៈការ​ផ្លាស់ទី​ផ្កាយរណប​ដែលគោចរ​ខុសទីតាំង ទៅកាន់​គន្លងដែល​កំណត់ទុក​វិញបាន។…

នៅទីបំផុត​យាន Solar Parker កំពុងហោះ​ឆ្ពោះទៅព្រះអាទិត្យ​ហើយ ដើម្បីបើក​កកាយអាថ៌កំបាំងធំៗ​បន្ថែម​ទៀត!

(វ៉ាស៊ីនតោន)៖ ទីបំផុត​យាន​អវកាស Parker Solar Probe ដែលជាយាន​លឿនបំផុត​ក្នុងប្រវត្តិសាស្រ្ត​ ត្រូវបានបាញ់បង្ហោះឡើង​ទៅកាន់​ទីអវកាសហើយ តាមរយៈ​គ្រាប់រ៉ុក្កែត​ខ្នាត Delta IV ​របស់​ក្រុមហ៊ុន United Launch Alliance…

កងទ័ពអវកាស​ដំបូងបំផុត? ហេតុអ្វី​អាមេរិកចាំបាច់​ត្រូវតែបង្កើត​វាឡើង?

(វ៉ាស៊ីនតោន)៖ ខណៈសហរដ្ឋអាមេរិក​នាពេលថ្មីៗនេះ ទើបតែបានបង្ហាញ​គម្រោង​​អំពីការបង្កើតកងទ័ព​អវកាស សាស្រ្តាចារ្យម្នាក់មក​​ពីមហាវិទ្យាល័យ​ក្នុងទីក្រុងឡុងដ៍​នៃចក្រភព​អង់គ្លេស​បានបង្ហាញទស្សនៈមួយ​ចំនួន ជុំវិញគម្រោង​ពោពេញដោយ​មហិច្ឆតានេះ។…

HOT NEWS: ខុសតែប៉ុន្មាននាទីប៉ុណ្ណោះត្រូវបាញ់ចេញ ស្រាប់តែយាន Solar Parker…

(អាមេរិក)៖ ទីបំផុត​យានអវកាស​ឈ្មោះថា Solar Parker របស់ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ត្រូវបានផ្អាកការ​បាញ់​បង្ហោះ​ឡើងទៅកាន់​ទីអវកាសភ្លាមៗ តែប៉ុន្មាន​នាទីប៉ុណ្ណោះ មុនពេលដែលវាត្រូវចុចប៊ូតុង​ឲ្យហោះចេញ ដោយសារ​តែបញ្ហាមួយចំនួនលេចឡើង។…

ទីបំផុតអាចម៍ផ្កាយ​ទំហំជាង ៣៧គីឡូម៉ែត្រ…

(ប៉េកាំង)៖ អាចម៍ផ្កាយមួយដុំ​ត្រូវបានគេដាក់ឈ្មោះ​តាម​សាកលវិទ្យាល័យ ធានជិន (Tianjin) នៃប្រទេសចិន ​ក្រោមការទទួលស្គាល់​ពីអង្គការអន្តរជាតិ IAU ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។…

ភពអេលៀន​យ៉ាងតិច «១០,០០០ភព» នឹងត្រូវរកឃើញ​ក្រោយ TESS ដំណើរការ​ផ្លូវការ!

(វ៉ាស៊ីនតោន)៖ កែវយឺតឆ្លុះភពថ្មី​បំផុត​របស់ទីភ្នាក់ងារ​អវកាស NASA ទើបតែបានចាប់​ផ្តើមបេសកកម្មរបស់វា​ប៉ុណ្ណោះ ប៉ុន្តែចូរទស្សន៍​ទាយ​ទៅមើលថា តើ​ភពថ្មីៗចំនួនប៉ុន្មាន​ថែមទៀត ដែលនឹងត្រូវកែវយឺត​អវកាសនេះរុករក​ឃើញ។…