៥២ឆ្នាំមុន សូវៀតបានចាប់ផ្តើមបេសកកម្ម «Zond» ទៅកាន់ព្រះចន្ទ ហើយក៏ជាលើកចុងក្រោយដែរ…

404

(ម៉ូស្គូ)៖ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៧០ អតីតសហភាពសូវៀត បានបាញ់បង្ហោះយានអាវកាសឈ្មោះថា Zond 8 ទៅកាន់ព្រះចន្ទ។ តែនេះក៏ជាបេសកកម្មចុងក្រោយ នៅក្នុងគម្រោងរបស់កម្មវិធី Zond ផងដែរ។

(Image from SPACE.COM)

បន្ទាប់ពីបេសកកម្ម Zond ចំនួន ៣ ជំនាន់ដំបូង បានសិក្សា និងរុករកភពសុក្រ (Venus) និងភពអង្គារ (Mars) មក, បេសកកម្មបន្ទាប់គឺជា បេសកកម្មដំណើរជារង្វង់ (Circumlunar) ដែលបានហោះឆ្វែលជុំវិញព្រះចន្ទ មុនពេលត្រឡប់មកកាន់ភពផែនដីវិញ។ បើទោះបីជាមិនមាននាវិក នៅលើយានអាវកាសក៏ដោយ ក៏យានអវកាស Zond ត្រូវបានរចនាឡើង ដោយប្រៀបបានមានអវកាសយានិកកំពុងបញ្ជាផ្ទាល់ផងដែរ (ដោយកាលណោះមិនទាន់មានប្រព័ន្ធ AI នៅឡើយទេ)។

៥២ឆ្នាំមុន សូវៀតបានចាប់ផ្តើមបេសកកម្ម «Zond» ទៅកាន់ព្រះចន្ទ ហើយក៏ជាលើកចុងក្រោយដែរ…
រ៉ុក្កែតសូវៀតបាញ់បង្ហោះ Zond 8 (រូបភាពពីបរទេស)

បេសកកម្ម Zond នេះគឺជាការហោះហើរសាកល្បង សម្រាប់ជាផែនការរបស់សហភាពសូវៀតកាលណោះ ក្នុងការត្រៀមបញ្ជូនអវកាសយានិក ទៅជាន់ដីឋានព្រះចន្ទ។ ប៉ុន្តែជាអកុសល ផែនការសម្រាប់ការហោះហើរបញ្ជូនក្រុមអវកាសយានិក មិនដែលបានសម្រេចនោះទេ ដោយសារការខ្វះខាតផ្នែកបច្ចេកទេសជាច្រើន និងសហរដ្ឋអាមេរិកបាន បានសម្រេចកិច្ចការនេះមុនបាត់ទៅហើយ។

បន្ទប់ (Capsule) យាន Zond 8 ធ្លាក់លើមហាសមុទ្រឥណ្ឌា (រូបភាពពីបរទេស)

បេសកកម្ម Zond ជំនាន់ ៨ ត្រូវបានគេចាត់ទុកថា ជាភាពជោគជ័យដ៏ធំមួយ បើទោះបីជាប្រព័ន្ធដំណើរការរបស់យាននេះ មានភាពខុសប្រក្រតីខ្លះ នៅក្នុងគន្លងគោចរត្រឡប់មកកាន់ផែនដីវិញក៏ដោយ។ យានអវកាសនេះ នៅតែបានជំនះវិលត្រឡប់មកផែនដីវិញ ដោយសុវត្ថិភាព ដោយការទម្លាក់ខ្លួនក្នុងមហាសមុទ្រឥណ្ឌា ប្រមាណមួយសប្តាហ៍ បន្ទាប់ពីការបាញ់បង្ហោះ៕

រូបភាពព្រះចន្ទ និងផែនដីថតដោយ Zond 8 នៅឆ្នាំ ១៩៧០ (រូបភាពពីបរទេស)

ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២)

480×240 Banner