២០វីដេអូអបអរ James Webb បាញ់បង្ហោះបាន១ឆ្នាំគត់ (កម្រងវីដេអូ)
(បរទេស)៖ គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ត្រូវបានបាញ់បង្ហោះចេញពីភពផែនដីបានរយៈពេល ១ឆ្នាំគត់ហើយ ខណៈការចាប់ផ្តើមបើកដំណើរការជាផ្លូវការ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
ខាងក្រោមនេះជាកម្រវីដេអូនៃស្នាដៃសំខាន់ៗដែល James Webb បានសម្រេចជាង ៥ខែមកនេះ៖
១៖ ស្វែងយល់៖ James Webb នឹងជីកកកាយឲ្យដល់ «ខណៈពេលដំបូងៗ» នៃការកកើតចក្រវាល! ទ្រាំចាំ៦ខែទៀត…
២៖ អបអរសាទរ! ទីបំផុតតេឡេស្កូបអវកាស James Webb បានពន្លាតខ្លួនចេញ ១០០% ហើយ!
៣៖ ល្អជាងការរំពឹងទុក! James Webb ថតរូបភាពផ្កាយដ៏ភ្លឺថ្លាដំបូង និងឃើញ background ដ៏អស្ចារ្យ!
៤៖ ទីបំផុតការតម្រឹមកញ្ចក់ James Webb បញ្ចប់ជាស្ថាពរ! ជិត ២ខែទៀតនឹងដំណើរការជាផ្លូវការ
៥៖ ត្រៀមហើយឬនៅ? James Webb នឹងបញ្ចេញបណ្តុំរូបភាពពណ៌ធម្មជាតិដំបូង នៅថ្ងៃទី១២ ខែកក្កដា ហើយកាន់តែពិសេស…
៦៖ នេះជារូបថតជ្រៅបំផុតទៅក្នុងចក្រវាល ថតដោយ James Webb, តែត្រឹមជាការតេស្តលេងៗសិនប៉ុណ្ណោះ!
៧៖ នេះហើយជារូប «ជ្រៅបំផុតទៅក្នុងចក្រវាល» ថតដោយ James Webb ដែលលោក ចូ បៃដិន ទើបបង្ហាញចេញក្តៅៗ!
៨៖ អស្ចារ្យ! ទីបំផុត NASA បញ្ចេញរូបថតពណ៌ធម្មជាតិដំបូងៗ ថតដោយ James Webb ជាផ្លូវការហើយ!
៩៖ នេះអាចជាកាឡាក់ស៊ីចាស់បំផុត «១៣.៥ពាន់លានឆ្នាំ» ថតដោយ James Webb!
១០៖ នេះជារូបភាពអស្ចារ្យថ្មីដែល James Webb ទើបថតបានក្តៅៗ!
១១៖ ខ្លាំងជាង James Webb ៤ដង និង Hubble ១០ដង, នេះជាតេឡេស្កូបយក្ស Magellan ឆ្នាំ២០២៩
១២៖ ប្លែកភ្នែក! James Webb ថតបានពន្លឺ Aurora លើប៉ូលភពព្រហស្បតិ៍
១៣៖ ជាលើកដំបូង! James Webb រកឃើញ «កាបូនឌីអុកស៊ីត» ក្នុងបរិយាកាសភពមួយ!
១៤៖ James Webb ថតរូបដ៏អស្ចារ្យ២ទៀតគឺ «កាឡាក់ស៊ីខ្មោច» និង «Einstein Ring ដ៏សែនឆ្ងាយ»
១៥៖ ជាលើកដំបូងបំផុតដែល James Webb ថតរូបភាពភពនៅប្រព័ន្ធផ្កាយដទៃ ស្តែងៗតែម្តង!
១៦៖ James Webb ថតភពណិបទូន (Neptune)! ចុះអ្វីទៅដែលភ្លឺចិញ្ចាចជិតភពនេះ?
១៧៖ ត្រៀម! James Webb នឹងឆ្លុះមើលភព Trappist-1e ដែលអ្នកខ្លះសង្ស័យថា «កំពុងលាក់ Alien»
១៨៖ នេះជាប្រវត្តិសាស្ត្រថ្មី! James Webb ទើបថតបានកាឡាក់ស៊ីឆ្ងាយបំផុត…
១៩៖ ទីបំផុត James Webb ឆ្លុះបរិយាកាសព្រះចន្ទ Titan នៃភពសៅរ៍!
២០៖ ច្របាច់រូបថត២សន្លឹកចេញជា១សន្លឹកនាំឲ្យ Pillars of Creation រឹតតែអស្ចារ្យ
រៀបរៀងដោយ៖ Cambo Space (ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២)