តើផ្ទះការពារគ្រោះរញ្ជួយដី (Floating House) នៅជប៉ុននេះ មានពិតមែនឬទេ?

825

(ជប៉ុន)៖ តាមពិតទៅបច្ចេកវិទ្យាផ្ទះអណ្តែតការពារគ្រោះរញ្ជួយដី (floating house) នេះ ត្រូវបានបង្កើតឡើងរាប់ទសវត្សរ៍មកហើយនៅជប៉ុន ប៉ុន្តែវាបានទទួលការចាប់អារម្មណ៍ខ្លាំងឡើងវិញ ក្រោយជប៉ុនរងការវាយប្រហារយ៉ាងដំណំ ដោយគ្រោះរញ្ជួយផែនដី និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១ ដែលបានបណ្តាលឲ្យមនុស្សស្លាប់រាប់ម៉ឺននាក់។

ផ្ទះ Floating គំរូ 3D (រូបភាពពីបរទេស)

ក្រោយការផ្ទុះចំណាប់អារម្មណ៍ឡើងវិញនោះ ក្រុមអ្នកច្នៃម៉ូដផ្ទះនេះមកពីក្រុមហ៊ុន Air Danshin Systems Inc. នៅប្រទេសជប៉ុន ត្រូវបានអញ្ជើញឡើងកម្មវិធីទូរទស្សន៍នានា ដើម្បីបកស្រាយថែមទៀត។ ដោយឡែកនៅដើមឆ្នាំ ២០២៣ នេះ រូបភាពគំរូផ្ទះប្រភេទនេះក៏មានការចែកចាយឡើងវិញ ដែលបាននិងកំពុងបង្កឲ្យមានចំណាប់អារម្មណ៍ និងភាពល្បីល្បាញជាថ្មីផងដែរ។

ផ្ទះ Floating ពិតនៅទីក្រុងអូសាកា (រូបភាពពីបរទេស)

គួរបញ្ជាក់ថា Floating House គឺជាប្រភេទផ្ទះទម្ងន់ស្រាលសង់ឡើងពីឈើ និងមានបំពាក់ពោងខ្យល់ដ៏ខ្លាំងក្លាមួយនៅបាតផ្ទះ ដែលអាចទ្រទម្ងន់ផ្ទះនោះបាន ព្រមទាំងប្រព័ន្ធ sensors ដែលអាចចាប់សញ្ញារញ្ជួយដី និងបញ្ជាឲ្យបញ្ចេញពោងខ្យល់ បានទាន់ពេលបំផុតផងដែរ។ បើតាមប្រភពពីវែបសាយ StroyKa ផ្ទះប្រភេទនេះ ត្រូវបានកសាងមួយចំនួនរួចទៅហើយនៅជប៉ុន ប៉ុន្តែស្ថិតក្នុងទ្រង់ទាយតូចៗប៉ុណ្ណោះ ដោយមិនអាចធ្វើបានចំពោះសំណង់ធំៗ និងធ្ងន់ៗនោះឡើយ៕

តើផ្ទះការពារគ្រោះរញ្ជួយដី (Floating House) នៅជប៉ុននេះ មានពិតមែនឬទេ?
ផ្ទះ Floating គំរូ 3D (រូបភាពពីបរទេស)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ StroyKa (ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣)

480×240 Banner