Breaking៖ តេឡេស្កូប James Webb ឆ្លុះមើល Chariklo ស្ថិតនៅចន្លោះភពសៅរ៍ និងអ៊ុយរ៉ានុស ព្រមទាំងរកឃើញអ្វីពិសេស (មានវីដេអូ)

1,657

(បរទេស)៖ វាជាលើកដំបូងសម្រាប់តេឡេស្កូបអវកាស James Webb ក្នុងការឆ្លុះមើលវត្ថុអវកាសនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ចល័តឆ្លងកាត់ពន្លឺផ្កាយមួយដែលស្ថិតនៅពីក្រោយ (background) ហើយវត្ថុអវកាសនោះមានឈ្មោះ ឆារីក្លូ (ឈ្មោះពេញ 10199 Chariklo) មានវត្តមាននៅគន្លងគោចរចន្លោះភពសៅរ៍ (Saturn) និង អ៊ុយរ៉ានុស (Uranus)

ចលនារបស់ Chariklo អង្កេតដោយ James Webb (រូបភាពពី NASA ESA CSA)

មនុស្សមួយចំនួនទំនងជាមិនធ្លាប់បានដឹងឮអំពី Chariklo នោះទេ ប៉ុន្តែវាជាវត្ថុអវកាសដ៏ធំមួយ ដែលមានអង្កត់ផ្ចិត ៣០២គីឡូម៉ែត្រ។ ទោះជាបែបនេះក្តី Chariklo មិនមែនជាភពមិនពេញលក្ខណៈ (dwarf planet) នោះទេ ព្រោះតែទំហំវាតូចពេក ហេតុដូច្នេះទើបវាត្រូវបានចាត់បញ្ចូលទៅក្នុងចង្កោមអាចម៍ផ្កាយធំៗ (asteroid) ដែលត្រូវបានក្រុមតារាវិទូផ្តល់ឋានៈជាក្រុម សិនថរ (Centaurs)

រូបរាង Chariklo ក្នុងការសន្និដ្ឋាន (រូបភាពពី NASA)

ការឆ្លុះមើលដោយ James Webb លើ Chariklo មិនមែនត្រឹមតែបង្ហាញនូវការគោចររបស់វា កាត់ពីមុខពន្លឺផ្កាយស្ថិតនៅ background នោះឡើយ តែតេឡេស្កូបអវកាសនេះក៏ទំនងជាបានប្រទះឃើញ អ្វីពិសេសមួយដែលមិនធ្លាប់មាននរណាដឹងពីមុនមក នោះគឺដានយ៉ាងច្បាស់នៃបណ្តុំ ទឹកកកគ្រីស្តាល់ (crystalline water ice) របស់ប្រព័ន្ធ Chariklo ផងដែរ។ ការប្រើពាក្យថា «ប្រព័ន្ធ» បែបនេះ ព្រោះវត្ថុអវកាសមួយនេះក៏មានខ្សែក្រវាត់ (rings) ព័ទ្ធជុំវិញវាផងដែរ ហើយវាក៏ស្ថិតនៅចន្លោះ Saturn និង Uranus ដែលសុទ្ធតែមាន rings ដូចគ្នាថែមទៀត។

ទិដ្ឋភាពរបស់ Chariklo ក្នុងការសន្និដ្ឋាន (រូបភាពពី ESO)

គួរបញ្ជាក់ថា នេះជាការធ្វើតេស្តដំណាក់កាលបឋម ទៅលើការអង្កេតវត្ថុអវកាសឆ្ងាយៗ នៅក្នុងប្រព័ន្ធព្រះអាទិត្យក្រៅ (Outer Solar System) ដូចជា Chariklo នោះប៉ុណ្ណោះ ហើយក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថាថ្ងៃមុខ James Webb នឹងអាចអង្កេតរកព័ត៌មានលម្អិត អំពីធាតុផ្សំនៃ rings របស់ Chariklo នោះបាន។ សម្រាប់ rings របស់ Chariklo មានចំនួន តែស្តើងៗប៉ុណ្ណោះ ដែលត្រូវបានរកឃើញកាលពីឆ្នាំ ២០១៣

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣)

480×240 Banner