BREAKING៖ James Webb រកឃើញកាឡាក់ស៊ីចំនួន ៧ ដែលសុទ្ធតែបានកកើតឡើងខ្ទង់ ៦៥០លានឆ្នាំ ក្រោយព្រឹត្តិការណ៍ Big Bang!

386

(បរទេស)៖ តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានរកឃើញកាឡាក់ចំនួន ដែលត្រូវបានគេអះអាងថា បានកកើតឡើងប្រមាណ ៦៥០លានឆ្នាំ ក្រោយព្រឹត្តិការណ៍ Big Bang (Big Bang ជាបន្ទុះដែលបង្កើតចក្រវាលទាំងមូលនេះឡើង កាលពី ១៣.៨ពាន់លានឆ្នាំមុន)។

ពួកវាត្រូវចាត់ទុកជាកាឡាក់ស៊ីដំបូងៗបំផុត ដែលត្រូវបានរកឃើញតាមរយៈការអង្កេត ពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ដោយឧបករណ៍របស់ James Webb ហើយក៏សុទ្ធតែជាកាឡាក់ស៊ី ស្ថិតនៅក្នុងកញ្ចុំកាឡាក់ស៊ីតែមួយ (Galaxy Cluster) ដែលកំពុងរីកធំធាត់ឡើងផងដែរ។

កាឡាក់ស៊ីទាំង ៧ ដែលទើបត្រូវបានរកឃើញ (រូបភាពពី NASA ESA CSA)

តាមពិតទៅកាឡាក់ស៊ី ដែលត្រូវបានអង្កេតរកឃើញទាំងអស់នេះ ពីដំបូងឡើយគឺត្រូវបានដាក់ជាបេក្ខភាពឲ្យតេឡេស្កូបអវកាស Hubble អង្កេត ប៉ុន្តែដោយសារតែ Hubble គ្មានសមត្ថភាពអាចអង្កេតពន្លឺក្រហមអាំងហ្វ្រាជិត (near-infrared) ដូច្នេះទោះធ្វើការឆ្លុះឃើញ ក៏មិនចេញលក្ខណៈលម្អិតដូចជា James Webb ពេលនេះដែរ។

BREAKING៖ James Webb រកឃើញកាឡាក់ស៊ីចំនួន ៧ ដែលសុទ្ធតែបានកកើតឡើងខ្ទង់ ៦៥០លានឆ្នាំ ក្រោយព្រឹត្តិការណ៍ Big Bang!
តេឡេស្កូបអវកាស James Webb (រូបភាពពី NASA ESA CSA)

គួរបញ្ជាក់ថា ក្រុមតារាវិទូដែលគ្រប់គ្រង James Webb បានប្រើប្រាស់ឧបករណ៍ វែកញែកពណ៌នៃពន្លឺក្រហមអាំងហ្វ្រាជិត NIRSpec (Near-Infrared Spectrograph) ដើម្បីគណនារកចម្ងាយរបស់កាឡាក់ស៊ីទាំងនោះ និងកំណត់ថា ពួកវាស្ថិតនៅក្នុងកញ្ចុំកាឡាក់ស៊ីតែមួយ ដែលកំពុងអភិវឌ្ឍក្រោយព្រឹត្តិការណ៍ Big Bang។ ក្នុងចំណោមកាឡាក់ស៊ីទាំងនោះ កាឡាក់ស៊ីមួយឈ្មោះ Galaxy YD4 ត្រូវបានគណនាថា មានចម្ងាយឆ្ងាយជាងគេ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៤)

480×240 Banner