(១ឧសភា១៩៤៩)៖ ព្រះចន្ទទី២ របស់ភពណិបទូន (Neptune) ត្រូវបានរកឃើញ!

524

(បរទេស)៖ បច្ចុប្បន្ននេះ ណិបទូន (Neptune) ដែលស្ថិតនៅចុងគេនៃប្រព័ន្ធព្រះអាទិត្យ មានព្រះចន្ទសរុបចំនួន ១៤ នៅគោចរជុំវិញខ្លួនភពឧស្ម័នយក្សនេះ ហើយប្រសិនបើយើងរំលឹកទៅដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៤៩ នោះគឺជាពេលដែលព្រះចន្ទទី ទើបត្រូវបានរកឃើញប៉ុណ្ណោះ ដោយវាមានមុខកាត់ប្រមាណ ៣៤០គីឡូម៉ែត្រ និងគោចរក្នុងរយៈចម្ងាយ ៥.៥លានគីឡូម៉ែត្រពីភពលេខរៀងទី មួយនេះ។

តារាវិទូ Gerard Kuiper (រូបភាពពី NASA)

ព្រះចន្ទទី របស់ណិបទូនកាលណោះ ត្រូវបានតារាវិទូជនជាតិហូឡង់ឈ្មោះ Gerard Kuiper ជាអ្នករកឃើញ និងផ្តល់ឈ្មោះឲ្យថាព្រះចន្ទ នីរាដ (Nereid)។ កន្លងមក ៤០ឆ្នាំ គឺនៅឆ្នាំ ១៩៨៩ បេសកកម្មយានអវកាស Voyager 2 របស់អង្គការ NASA ក៏បានទៅអង្កេតមើល ព្រះចន្ទនោះពីចម្ងាយផងដែរ។ សម្រាប់ព្រះចន្ទទី និងធំជាងគេរបស់ណិបទូន គឺមានឈ្មោះថា ត្រាយតុន (Triton) ត្រូវបានរកឃើញកាលពីឆ្នាំ ១៨៤៦ ជាមួយនឹងមុខកាត់ជាង ២,៧០០គីឡូម៉ែត្រ (ធៀបនឹងព្រះចន្ទរបស់ផែនដីដែលមានមុខកាត់ជាង ៣,៣៧០គីឡូម៉ែត្រ)។

(រូបភាពពី NASA)

ក្រោយពីការរកឃើញ Nereid ក្រុមតារាវិទូក៏ទំនងជាបានរកឃើញព្រះចន្ទទី ទៀតរបស់ណិបទូនផងដែរ ប៉ុន្តែវាមិនត្រូវបានបញ្ជាក់ជាផ្លូវការនោះឡើយ រហូតដល់បេសកកម្ម Voyager 2 ទៅដល់ទើបអាចបញ្ជាក់បាន។ តារាវិទូ Gerard Kuiper បានប្រើប្រាស់តេឡេស្កូបចំណាំងផ្លាតមានទំហំប្រមាណ ៨២អ៊ីញ ស្ថិតនៅមន្ទីរអង្កេតតារា McDonald Observatory រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដើម្បីស្វែងរកឃើញព្រះចន្ទ Nereid ហើយឈ្មោះនេះត្រូវបានដាក់តាមតួអង្គមួយនៅក្នុងទេវកថាក្រិក

(១ឧសភា១៩៤៩)៖ ព្រះចន្ទទី២ របស់ភពណិបទូន (Neptune) ត្រូវបានរកឃើញ!
រូបបែបស្រមៃចំពោះព្រះចន្ទ Triton និងភពណិបទូន (រូបភាពពី NASA)

គួរបញ្ជាក់ថា ភពណិបទូនត្រូវបានផ្តល់រហស្សនាមឲ្យថា អាទិទេពសមុទ្រ របស់រ៉ូមុំាង ហេតុដូច្នេះការដាក់ឈ្មោះឲ្យព្រះចន្ទ Neptune ទៅតាមទេវកថាក្រិក គឺជាភាពស្មុគស្មាញរបស់លោក Kuiper នៅគ្រានោះ។ មួយវិញទៀត ទោះបីជាកន្លងផុតរាប់ទសវត្សរ៍ពិតមែន ក៏រូបរាងពិតប្រាកដរបស់ Nereid មិនត្រូវបានគេដឹងច្បាស់នោះដែរ ខណៈ Voyager 2 កាលពីឆ្នាំ១៩៨៩ បានថតវាពីរយៈចម្ងាយខ្ទង់ ៥លានគីឡូម៉ែត្រ ដែលនាំឲ្យគេពិបាកស្មានពីរូបរាងពិតណាស់ព្រោះរូបភាពព្រាលខ្លាំងពេក៕

រូបពិតរបស់ Nereid ថតដោយ Voyager 2 នៅឆ្នាំ១៩៨៩ (រូបភាពពី NASA)

ប្រែសម្រួល៖ Cambo Space (យ៉ាងកូ ម៉ាកូស)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣)

480×240 Banner