អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា អំពាវនាវ​ឱ្យមានលទ្ធភាព និងសេចក្តីថ្លៃថ្នូរ​ ក្នុងការទទួលបាន​ការថែទាំ​សុខភាពពេលមករដូវ

27

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំព្រឹត្តិការណ៍រំលឹកជាកិត្តិយសមួយដើម្បីអបអរ ទិវាសុខភាពពេលមករដូវ (MHD) នៅអនុវិទ្យាល័យគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបញ្ចាក់​អំពីសារៈសំខាន់​នៃការកាត់បន្ថយការរើសអើងអំឡុងពេលមករដូវ និងលើកកម្ពស់ការទទួលបានសម្ភារៈបរិក្ខារដែលមានសុវត្ថិភាព ស្អាត និងសំឡីអនាម័យឥតគិតថ្លៃ ឬមានតម្លៃសមរម្យ​សម្រាប់តម្រូវការស្ត្រី ឫក្មេងស្រីពេលមករដូវ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា អំពាវនាវ​ឱ្យមានលទ្ធភាព និងសេចក្តីថ្លៃថ្នូរ​ ក្នុងការទទួលបាន​ការថែទាំ​សុខភាពពេលមករដូវ
(រូបភាពទាំងស្រុងពី AHF Cambodia)

ឆ្នាំនេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានរៀបចំទិវាសុខភាពពេលមករដូវដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន នាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្សចំនួន ៣០០ នាក់ ចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរ និងស្វែងរកបរិយាកាស​គាំទ្រ ចំពោះសុខភាពអំឡុងពេលមករដូវ​របស់ក្មេងស្រីជាពិសេសក្នុងវ័យសិក្សា។

(រូបភាពទាំងស្រុងពី AHF Cambodia)

លើកឡើងនាឱកាសនោះលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពសុខភាពក្មេងស្រី និងស្ត្រី លើគ្រប់រូបភាព សង្គម នយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏រឹងមាំ។

(រូបភាពទាំងស្រុងពី AHF Cambodia)

ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការដឹកនាំគ្រប់គ្រង និងសម្របសម្រួល ជំរុញឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលរួមមាន គណៈកម្មាធិការ សុខភាព ស្ថាប័ន  ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់ ទូទាំងប្រទេស រួមជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គមស៊ីវិល ដើម្បីពង្រឹងសុខភាព ស្រ្តី និងក្មេងស្រី។ 

(រូបភាពទាំងស្រុងពី AHF Cambodia)

នាឱកាសនោះដែរលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ អង្គការ AHF បានមានប្រសាសន៍ថា នៅក្នុងតំបន់ជាច្រើននៃទ្វីបអាស៊ី ការរើសអើង និងភាពស្ងៀមស្ងាត់ជុំវិញការមករដូវ​នៅតែបន្តជាឧបសគ្គ ក្នុងការទទួលបានផលិតផលសម្រាប់មករដូវ និងព័ត៌មានសុខភាពសំខាន់ៗ ។ នៅពេលដែលមនុស្ស​មិនអាចគ្រប់គ្រងដោយសុវត្ថិភាពចំពោះការមករដូវរបស់ពួកគេបាន គឺជាផលវិបាកដល់សុខភាព នឹងសុត្តិភាព និងធ្វើឲ្យពួកគេទទួលភាពងាយរងគ្រោះចំពោះមេរោគអេដស៍ និងជំងឺកាមរោគផ្សេងទៀត។ 

(រូបភាពទាំងស្រុងពី AHF Cambodia)

ទិវាសុខភាពពេលមករដូវគឺជាការរំលឹកថា ការលើកកម្ពស់ការទទួលបាន ការអប់រំ និងការពិភាក្សាដ៏ទូលំទូលាយ មានសារៈសំខាន់ណាស់ក្នុងការការពារសុខភាពបុគ្គល និងសាធារណៈ។ ប្រទេសអាស៊ីជាច្រើនដែលបានលុបចោលពន្ធលើផលិតផលសម្រាប់ការមករដូវ កំពុងជួយពង្រីកលទ្ធភាពទទួលបាន សម្ភារៈបរិក្ខារ និងការប្រើប្រាស់សម្រាប់ពេលមករដូវ ។ អង្គការ AHF សូមលើកទឹកចិត្តឱ្យប្រទេសដទៃទៀតជាច្រើន «គួរតែលុបចោលពន្ធលើផលិតផលសម្រាប់ការមករដូវ»

(រូបភាពទាំងស្រុងពី AHF Cambodia)

នៅទូទាំងពិភពលោកប្រជាជនជិត ២ពាន់លាននាក់មករដូវ ដែលក្នុងនោះ ៥០០លាននាក់កំពុងជួបប្រទះនឹងភាពក្រីក្រនៅពេលមករដូវ រួមទាំងកង្វះផលិតផលគ្រប់គ្រាន់ គ្រឿងបរិក្ខារ និងបរិយាកាសគាំទ្រ។ បញ្ហាប្រឈមទាំងនេះអាចនាំឱ្យមានការខកខានទៅសាលារៀន ឬការងារ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងក្នុងករណីខ្លះ ការពឹងផ្អែកលើទំនាក់ទំនងផ្លូវភេទ ឬទំនាក់ទំនងដែលមានភាពខុសគ្នានៃអាយុយ៉ាងច្រើន ដែលកាត់បន្ថយសមត្ថភាពក្នុងការចរចាការរួមភេទដែលមានសុវត្ថិភាព និងបង្កើនហានិភ័យនៃមេរោគអេដស៍ និងជំងឺកាមរោគផ្សេងទៀត។ អង្គការ AHF សូមកោតសរសើរប្រទេសដែលបានកាត់បន្ថយ ឬលុបបំបាត់ពន្ធលើផលិតផលសម្រាប់មករដូវ ហើយជំរុញឱ្យទូទាំងពិភពលោក ធានាបានដូចគ្នា ដើម្បីធានាលទ្ធភាពទទួលបាន និងប្រើប្រាស់សម្រាប់តម្រូវការ។

(រូបភាពទាំងស្រុងពី AHF Cambodia)

លើសពីនេះទៅទៀត ការរើសអើង និងភាពមិនអើពើរជុំវិញការមករដូវនៅតែជាឧបសគ្គចម្បង។ នៅក្នុងសហគមន៍ជាច្រើន ការហាមឃាត់រារាំងការពិភាក្សាដោយបើកចំហ ការទទួលបានព័ត៌មានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជមិនទាន់គ្រប់គ្រាន់ ត្រឹមត្រូវ និងបំបាក់ទឹកចិត្តមនុស្សពីការស្វែងរកការថែទាំ។ 

(រូបភាពទាំងស្រុងពី AHF Cambodia)

ការដោះស្រាយបញ្ហាសុខភាពរដូវត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការមករដូវ ជាលក្ខណៈធម្មតា ពង្រីកការទទួលបានសេវាកម្មសំខាន់ៗ រួមទាំងការបង្ការការឆ្លងមេរោគអេដស៍ ការធ្វើតេស្ត និងការព្យាបាល ជាមួយនឹងការធានាឱ្យបានមនុស្សគ្រប់គ្នា​អាចគ្រប់គ្រងសុខភាពរបស់ពួកគេបានដោយសុវត្ថិភាព ដោយសេចក្តីថ្លៃថ្នូរ និងដោយគ្មានការភ័យខ្លាច ឬការរើសអើង

(រូបភាពទាំងស្រុងពី AHF Cambodia)
480×240 Banner