ទីបំផុត SpaceX ធ្វើបាន​សម្រេចហើយ! នេះជា​ជោគជ័យធំលើក​ដំបូង នៃការបញ្ជា​រ៉ុក្កែតឲ្យចុះចត​លើដី​ផ្ទាល់!

(អាមេរិក)៖ ក្រុមហ៊ុនអវកាសឯកជន​របស់សហរដ្ឋអាមេរិក SpaceX នៅទីបំផុត​បានសម្រេច​ជោគជ័យជាលើកដំបូង​ក្នុងការបាញ់ផ្កាយរណបអង្កេតផែនដី របស់ប្រទេសអាហ្សង់ទីន​ឡើង​ទៅកាន់ទីអវកាស ដោយប្រើប្រាស់គ្រាប់​រ៉ុក្កែតថ្មី Falcon 9…

ទីបំផុតយាន Voyager 2 ជិតទម្លុះសំណាញ់​នៃប្រព័ន្ធ​ព្រះអាទិត្យ ចូលទៅកាន់​តំបន់ Interstellar Space ហើយ!

(អាមេរិក)៖ ថ្មីៗនេះយាន Voyager 2 របស់អង្គការ NASA បានផ្តល់​ដំណឹងមកថា វាបាន​ហោះទៅជិតដល់ច្រកឆ្លងចេញពីប្រព័ន្ធព្រះអាទិត្យ ដើម្បីចូលទៅ​កាន់តំបន់ Interstellar Space ហើយ បន្ទាប់ពីការបាញ់​បង្ហោះកាលពីឆ្នាំ១៩៧៧…

អាជ្ញាធរ​ថៃប្រកាស «បិទឆ្នេរសមុទ្រ​មួយ​ព្រោះ​តែរងការបំផ្លាញ​ ដោយ​ភ្ញៀវទេសចរខ្លាំងពេក»…

​(បាងកក)៖ តំបន់ឆ្នេរទេសចរណ៍​ដ៏មាន​ប្រជាប្រិយភាព Maya Bay នៃកោះ Ko Phi Phi Leh ក្នុងឈូងសមុទ្រថៃ​នឹងត្រូវបិទទា្វរ ដោយមិនកំណត់ពេលវេលា ដើម្បីជួសជុល​ការខូចខាតដែលបង្កឡើងដោយ​ភ្ញៀវទេសចរ ដែលមកកម្សាន្តតំបន់ទេសចរណ៍​មួយនេះ។…

ប្រធានក្រុមហ៊ុន SpaceX ខាតបង់ប្រាក់ ៤០លានដុល្លារ ដោយសារ​តែបង្ហោះ​សារមិនប្រយ័ត្ន​លើ Twitter

(វ៉ាស៉ីនតោន)៖ នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន​ផលិតរថយន្ត Tesla ​លោក Elon Musk បានបង្ហោះសារ​ឌឺដងដាក់​គណៈកម្មការ​ទីផ្សារ​មូលបត្រ និង​ភាគហ៊ុនអាមេរិក ហៅកាត់ថា SEC ជុំវិញរឿងចោទ​​ប្រកាន់​រូបលោកពី​បទឆបោក។…

ចាំបាន​ទេយាន Cassini ដែលកម្ទេច​ខ្លួនឯងលើ​ភពសៅរ៍? ពេលនេះ​លទ្ធផលសិក្សា​ចេញមក​ហើយ…

(អាមេរិក)៖ អង្គការ NASA បានបញ្ចេញ​របាយការណ៍ថ្មី ដែលស្តីពីដំណាក់​ចុងក្រោយ​នៃបេសកកម្ម​របស់យានអវកាស Cassini ដោយរបាយការណ៍នេះ​បានទម្លាយ​ឲ្យដឹងពីបាតុភូតគួរ​ឲ្យភ្ញាក់ផ្អើលមួយចំនួន នៅតំបន់ចន្លោះ​ភពសៅរ៍ (Saturn) និង​ខ្សែក្រវាត់​​របស់វា។…

សាហាវមែន! នាវាចម្បាំងចិន​តាមបណ្តេញ​នាវាចម្បាំងអាមេរិក ស្ទើរតែបុកគ្នា​ទៅហើយ! (រូបភាពខាងក្នុង)

(ម៉ូស្គូ)៖ នៅទីបំផុត​រូបថតបង្ហាញពីនាវាពិឃាត​ចិន ដេញតាមបណ្ដេញនា​វាពិឃាតអាមេរិក USS Decatur នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យ​សប្ដាហ៍មុន ត្រូវបានចេញផ្សាយ​នៅលើបណ្ដាញ​អ៊ីនធឺណែត ខណៈរូបថតមួយសន្លឹក​បញ្ជាក់ថា…

ទីបំផុត​យានអវកាស Solar Parker ហោះឆ្វែលភព​សុក្រ ដើម្បីត្រៀម​ឆ្ពោះទៅព្រះអាទិត្យ!

(អាមេរិក)៖ យានអវកាស​ដែលត្រូវទៅសិក្សាពីព្រះអាទិត្យ​នោះ នាពេលនេះ បានធ្វើដំណើរ​ឆ្វែលភពសុក្រ (Venus) ហើយ​កំពុង​​ត្រៀម​ខ្លួននៅលើផ្លូវឆ្ពោះ​ទៅក្បែរព្រះអាទិត្យ​ជាលើកដំបូង​។ នេះ​បើ​តាមការ​ដក​ស្រង់ការផ្សាយចេញ​វែបសាយ Space…

យានតូចមួយគ្រឿងទៀត​ហើយ ទើបចុះចត​លើអាចម៍​ផ្កាយ «Ryugu» ដែលកំពុង​ស្ថិតនៅចម្ងាយ ៣០០លានគីឡូម៉ែត្រ​ពីយើង!

(ជប៉ុន)៖ យានរុករកខ្នាតតូចមួយគ្រឿង​របស់អឺរ៉ុប បានធ្វើការចុះចតដោយជោគជ័យនៅលើ​អាចម៍ផ្កាយ Ryugu ផងដែរ ដែលបច្ចុប្បន្ននេះ​ប្រទេសជប៉ុន កំពុងតែដឹកនាំ​​ការសិក្សា​ស្រាវជ្រាវ និងទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់។…

ឲ្យតំរុយខ្លះៗហើយថា អង្គការ NASA គ្រោងបញ្ជូន​យានទៅចុះលើ​ភពសុក្រ…

​(អាមេរិក)៖ បច្ចុប្បន្ន​អ្នកវិទ្យាសាស្រ្ត កំពុងព្យាយាម​ធ្វើការពិចារណាថា តើគួរទៅស្រាវជ្រាវ​លើសុក្រ (Venus) ជាថ្មីម្តងទៀត​ដែរ ឬមួយ​ក៏​អត់ ដើម្បីបង្កើនការ​យល់ដឹងបន្ថែមអំពីភព ដែលមើលទៅហាក់​មិនអំណោយផលសោះ​នេះ…

HOT NEWS: ទើបតែកើតមាន​រញ្ជួយដី និងស៊ូណាមិ ឥឡូវបូក​ថែមភ្នំភ្លើង​ផ្ទុះមួយទៀត​នៅភាគ​កណ្តាល​ឥណ្ឌូណេស៊ី!

(ហ្សាការតា)៖ ស្ថានការណ៍ហាក់​ពុំមានភាពធូរស្រាល​សោះ សម្រាប់ប្រទេស​ឥណ្ឌូណេស៉ី ខណៈដែល​នា​ថ្ងៃពុធនេះ ភ្នំភ្លើង​មួយ​ស្ថិត​នៅ​លើកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ជាកោះភាគកណ្តាល ដែលទើបតែ​រង​គ្រោះយ៉ាងដំណំដោយរញ្ជួយដី​​កម្រិតធ្ងន់…