James Webb ឆ្លុះលេងៗស្រាប់តែឃើញ វត្ថុថ្មីមួយជុំវិញភពអ៊ុយរ៉ានុស… (មានវីដេអូ)

(បរទេស)៖ មិនដែលស្គាល់ពាក្យទំនេរម្តងណាឡើយសម្រាប់តេឡេស្កូបអវកាស James Webb ដែលកំពុងស្ថិតនៅចម្ងាយ ១.៥លានkm ពីភពផែនដីនោះ ហើយនៅអំលុងខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារគ្រប់គ្រង Webb ទើបតែបង្ហាញអំពីលទ្ធផលថ្មី ដែលមានតម្លៃដល់ការសិក្សាស្រាវជ្រាវទីអវកាស

សហរដ្ឋអាមេរិកកំពុងសិក្សាពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា-ថៃ ខណៈខ្លួនមានតំបន់ផុយស្រួយមួយនោះគឺ San Andreas…

(បរទេស)៖ ការសិក្សាថ្មីមួយបានបង្ហាញថា តំបន់ប្រេះស្រាំនៃសំបកផែនដី (Fault) ដូចជា សេន អាន់ឌ្រាស (San Andreas) ហាក់ដូចជាមិនបានបង្ហាញឥរិយាបថរបស់វាដូចកាលពីអតីតកាលនោះទេ ដោយប្រការនេះមានន័យថាការរញ្ជួយដីដ៏កក្រើកបន្ទាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា

មិនធម្មតា! មន្ត្រីអាមេរិកជិះយន្តហោះចូលទស្សនាក្នុងព្យុះហឺរីខិន Erin តែម្តង! (មានវីដេអូ)

(បរទេស)៖ ព្យុះហឺរីខិន អ៊ែរីន (Erin) បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីវាបានកកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ហើយរំកិលឆ្លងកាត់មហាសមុទ្រអាត្លង់ទិក សម្តៅមកកាន់តំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក

ជិតដល់ហើយ! James Webb ទើបឆ្លុះមើលភព TRAPPIST-1 d ចម្ងាយ ៤១ឆ្នាំពន្លឺពីផែនដី! (មានវីដេអូ)

(បរទេស)៖ ប្រិយមិត្តអាចផ្អាកអារម្មណ៍តានតឹងបន្តិចសិនក៏ល្អ ហើយងាកមករំសាយអារម្មណ៍ចំពោះព័ត៌មានដ៏គួរឲ្យរំភើបមួយនេះវិញ ដោយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb ទើបតែបានបញ្ចេញនូវលទ្ធផលសង្កេតភពនៅលេខរៀងទី ៣

3I/ATLAS អាចជាយានអវកាសអេលៀន ចូលមកឈ្លានពានភពផែនដី, នេះជាសម្តីអ្នកវិទ្យាសាស្ត្រល្បីឈ្មោះ១រូប…

(បរទេស)៖ អ្នកវិទ្យាសាស្ត្រល្បីឈ្មោះមួយរូបគឺលោក Avi Loeb បានចេញមុខមកទៀតហើយ ដោយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក វ័យ ៦៣ឆ្នាំរូបនេះ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានគំនិតសុទិដ្ឋិនិយមចំពោះវត្តមាននៃជីវិតនៅប្រព័ន្ធផ្កាយដទៃ

ធំធេងឥតគណនា… James Webb ប្រើពេលជិត ១០០ម៉ោង ថតជ្រុងមួយនៃចក្រវាលឡើងវិញ (មានវីដេអូ)

(បរទេស)៖ ស្របពេលនៃភាពតានតឹង ជម្លោះ គ្រោះធម្មជាតិ និងមហន្តរាយផ្សេងៗទៀត ដែលបាននិងកំពុងកើតឡើងពាសពេញភពផែនដីយើងនេះ តេឡេស្កូបអវកាស James Webb ឯណោះវិញនៅតែបន្តស្ថិតនៅគន្លងគោចររបស់ខ្លួនចម្ងាយ ១.៥លានkm ពីភពផែនដីដដែល

តើរកឃើញភពដូចក្នុងរឿង Avatar ហើយមែនឬ? James Webb ទើបប្រទះ «តំរុយនៃភព» ជុំវិញផ្កាយ Alpha Centauri…

(បរទេស)៖ ពិតណាស់! មុននឹងរកឃើញភព Exoplanet និមួយៗ ពីដំបូងឡើយយើងត្រូវព្យាយាមស្វែងឲ្យឃើញនូវ «តំរុយ» ជាមុនសិន ហើយនៅពេលដែលរកឃើញតំរុយនោះហើយ ទើប Exoplanet នោះនឹងត្រូវផ្តល់តំណែងជា «បេក្ខភាព» ដែលរង់ចាំការកំណត់វត្តមានជាក់លាក់ដើម្បីទទួលស្គាល់វាជា

នេះជា «ផ្កាយដុះកន្ទុយ» មកពីក្រៅប្រព័ន្ធព្រះអាទិត្យថតដោយ Hubble! (UPDATE) (មានវីដេអូ)

(បរទេស)៖ តេឡេស្កូបអវកាស Hubble នៃអង្គការ NASA និង ESA ទើបតែបានផ្តិតរូបភាព វត្ថុអវកាសមកពីក្រៅប្រព័ន្ធព្រះអាទិត្យ ឬ យើងអាចហៅវាផ្កាយដុះកន្ទុយមកពីក្រៅប្រព័ន្ធព្រះអាទិត្យក៏បានដែរ (Interstellar Object or Interstellar Comet) ឈ្មោះ 3I/ATLAS

រដ្ឋបាលលោក ដូណាល់ ត្រាំ៖ ដល់ពេលហើយដែលត្រូវដំឡើង «រ៉េអាក់ទ័រ-នុយក្លេអ៊ែរ» លើឋានព្រះចន្ទ! (មានវីដេអូ)

(បរទេស)៖ ប្រធានស្តីទីអង្គការ NASA ដែលត្រូវបានតែងតាំងដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គឺលោក សន ដឺហ្វី (Sean Duffy) បានបញ្ជាក់អំពីការពន្លឿនពេលវេលាក្នុងការដំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ (nuclear reactor)

មានករណីធ្លាក់ដុំអាចម៍ផ្កាយលើប្រទេសថៃ កាលពីយប់ថ្ងៃទី៣ សីហា ២០២៥ (កុំច្រឡំថាផ្កាយដុះកន្ទុយ)…

(បរទេស)៖ បាតុភូតធម្មជាតិមួយនោះគឺ ការធ្លាក់ដុំថ្មអវកាស (meteoroid) ឬយើងអាចហៅឲ្យងាយយល់ថា «កម្ទេចអាចម៍ផ្កាយ» ដែលធ្លាក់ចុះមកប្រៀបបីដូចដុំបាល់ភ្លើង (fireball) ត្រូវបានប្រទះឃើញលើផ្ទៃមេយ នៃខេត្តមួយចំនួនរបស់ថៃ កាលពីជិតពាក់កណ្តាលយប់ថ្ងៃទី៣ ខែសីហា