តើលោក Jeff Bezos អាចមានឈ្មោះជា «អវកាសយានិក» ដែរឬទេ ក្រោយពីបានហោះឡើង ទៅទីអវកាសមួយភ្លែត?

(អាមេរិក)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីពិភពលោក លោក Jeff Bezos និងបុគ្គលល្បីៗប៉ុន្មាននាក់ទៀត បានធ្វើដំណើរឡើងទៅកាន់ទីអវកាសជាមួយគ្នា ដែលជាព្រឹត្តិការណ៍ដ៏គួរឲ្យស្ញប់ស្ញែងបំផុតផងដែរ។ ក្រោយព្រឹត្តិការណ៍នេះកើតឡើង ស្រាប់តែមានការចោទសួរថា៖

កូនឧទ្ធម្ភាគចក្រ NASA ទើបបង្កើតកំណត់ត្រាថ្មី ដោយហោះបានចម្ងាយសរុប «១ mile» ក្រោយបញ្ចប់ការហោះលើកទី ១០…

(អាមេរិក)៖ កូនឧទ្ធម្ភាគចក្រ Ingenuity របស់អង្គការ NASA ដែលកំពុងស្ថិតនៅលើភពអង្គារនោះ នៅទីបំផុតអាចហោះបានក្នុងចម្ងាយសរុប ១ mile ឬស្មើនឹង ១.៦៨គីឡូម៉ែត្រ ក្រោយពីបានបញ្ចប់ការហោះហើរជាលើកទី ១០ របស់វាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១

NASA សម្រេច៖ «អ្នកទទួលបន្ទុកបាញ់បង្ហោះ Europa Clipper ទៅកាន់ភពព្រហស្បតិ៍គឺ SpaceX»

(អាមេរិក)៖ ទីបំផុតក្រុមហ៊ុន SpaceX របស់លោក Elon Musk បានឈ្នះក្នុងការដេញថ្លៃ ដើម្បីបាញ់បង្ហោះយានស្រាវជ្រាវព្រះចន្ទ យូរ៉ូប៉ា (Europa) នៃភពព្រហស្បតិ៍ (Jupiter) ដែលមានឈ្មោះថា បេសកកម្ម Europa Clipper នោះហើយ។

ជាលើកដំបូង! រកឃើញ «ព្រះចន្ទកំពុងចាប់កំណើត នៅជុំវិញភពមួយចម្ងាយ ៤០០ឆ្នាំពន្លឺពីផែនដី»…

(អាមេរិកឡាទីន)៖ ក្រុមតារាវិទូអន្តរជាតិបានប្រើប្រាស់ តេឡេស្កូប ALMA ដ៏ធំនៅលើភពផែនដី និងអង្កេតឃើញព្រះចន្ទមួយដួង កំពុងតែកកើតនៅជុំវិញភពមេរបស់វា ដែលស្ថិតនៅចម្ងាយខ្ទង់ ៤០០ឆ្នាំពន្លឺពីភពផែនដីយើង។ ភពនៅប្រព័ន្ធផ្កាយផ្សេងនោះមានឈ្មោះថា PDS 70c

ចិនទទួលជោគជ័យដូច SpaceX ដែរហើយ ក្នុងការកំណត់ទីតាំងចុះចតមកវិញ នៃសំបកគ្រាប់រ៉ុក្កែត

(ប៉េកាំង)៖ ចិនទើបទទួលជោគជ័យក្នុងការធ្វើតេស្តបច្ចេកវិទ្យា ដែលគ្រប់គ្រងទៅលើទីតាំងចុះចត នៃសំបកគ្រាប់រ៉ុក្កែត ឬជាភាសាអង់គ្លេសហៅថា បច្ចេកវិទ្យា ហ្វ៊ែររីង (fairings) ដែលត្រូវធ្លាក់មកលើផ្ទៃផែនដីវិញ។ នេះបើតាមការចេញផ្សាយ

រកឃើញព្រះចន្ទតូចមួយទៀត នៅគោចរជុំវិញភពព្រហស្បតិ៍ (Jupiter)…

(បរទេស)៖ តារាវិទូក្រៅផ្លូវការម្នាក់ឈ្មោះ កៃ លី (Kai Ly) បានបង្កើតរបកគំហើញនៃព្រះចន្ទតូចល្មមមួយ ដែលកន្លងមកគេមិនធ្លាប់ដឹងថា មានវត្តមាននៅក្បែរភពព្រហស្បតិ៍ (Jupiter) នោះឡើយ។ បច្ចុប្បន្ន ភពព្រហស្បតិ៍មានព្រះចន្ទផ្លូវការយ៉ាងហោចចំនួន ៧៩

ទីបំផុត Hubble អាយុ ៣១ឆ្នាំ អាចដំណើរការឡើងវិញ, NASA ចំណាយពេលច្រើនសប្តាហ៍ ទើបជួសជុលបាន

(អាមេរិក)៖ ទីបំផុតកែវយឺតអវកាស Hubble របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានវិលត្រលប់ទៅធ្វើប្រតិបត្តិការដូចដើមវិញហើយ ក្រោយខកខានអង្កេតមើលចក្រវាល អស់រយៈពេលជាងមួយខែ ដោយសារតែបញ្ហាប្រព័ន្ធកុំព្យូទ័រ ដ៏មានវ័យចំណាស់របស់វា។ កាលពីថ្ងៃទី១៣

NASA ព្រមានទុកមុន៖ «អំលុងទសវត្សរ៍ ២០៣០ ផែនដីនឹងរងគ្រោះ ទឹកជំនន់ធ្ងន់ធ្ងរបំផុត ដែលបង្កឡើងដោយព្រះចន្ទ»…

(អាមេរិក)៖ អង្គការ NASA នៃសហរដ្ឋអាមេរិកបានចេញសេចក្តីព្រមាន ឲ្យពិភពលោកត្រៀមខ្លួនទុកជាមុន សម្រាប់បាតុភូតប្រែប្រួល នៃចលនាគោចររបស់ព្រះចន្ទ ជុំវិញភពផែនដីយើងនេះ ដោយវានឹងបង្កឲ្យនីវ៉ូទឹកសមុទ្រកើនឡើងមិនទៀងទាត់ នៅអំឡុងទសវត្សរ៍ ២០៣០ ខាងមុខនេះ។

អ្វីៗប្រែប្រួលហើយ, តំបន់ព្រៃ Amazon កំពុងបញ្ចេញ CO2 ទៅក្នុងបរិយាកាស ខ្លាំងជាងស្រូបយកមកវិញ…

(បរទេស)៖ ព្រៃឈើជាទូទៅមានតួនាទីស្រូបយកឧស្ម័នផ្ទះកញ្ចក់ ដូចជាឧស្ម័នកាបូនឌីអុកស៉ីត (CO2) ជាដើម ពីបរិយាកាសភពផែនដី ដែលនាំឲ្យពួកវាក្លាយជាផ្នែកដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ នៃបញ្ហាបម្រែបម្រួលអាកាសធាតុ

កែវយឺតអវកាស TESS ទើបរកឃើញប្រព័ន្ធផ្កាយ និង «ភពវ័យជំទង់» មានចម្ងាយ ១៣០ឆ្នាំពន្លឺពីផែនដី

(អាមេរិក)៖ តាមរយៈការប្រើប្រាស់ទិន្នន័យ បានមកពីកែវយឺតអវកាស TESS របស់អង្គការ NASA ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ បានរកឃើញភពអេលៀន ឬភពក្រៅប្រព័ន្ធព្រះអាទិត្យ (exoplanet) ចំនួន ០៤ ទៀតកំពុងគោចរជុំវិញផ្កាយពីរដួង ដែលមានទំនាក់ទំនងនឹងគ្នា ឬ (Binary