SpaceX ទើបបញ្ចេញរូបភាពនាវាអវកាស SN20 បញ្ឆេះម៉ាស៊ីនរ៉ាប់ទ័រទាំង ៦គ្រឿង ដើម្បីកម្តៅខ្លួន (មានវីដេអូ)

(អាមេរិក)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX របស់មហាសេដ្ឋី Elon Musk ទើបតែបានបញ្ចេញរូបភាពនៃការធ្វើតេស្ត ម៉ាស៊ីនរបស់នាវាអវកាសគំរូ SN20 ដែលពីដំបូងឡើយត្រូវបាន SpaceX អះអាងថា អាចនឹងត្រូវធ្វើតេស្តហោះហើរ ទៅក្នុងគន្លងគោចរភពផែនដីជាលើកដំបូង

«ចន្ទគ្រាសដោយផ្នែក» យូរបំផុតមិនធ្លាប់មានជិត «៦០០ឆ្នាំ» នឹងកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា,…

(បរទេស)៖ នៅថ្ងៃសុក្រសប្តាហ៍ក្រោយ បាតុភូតចន្ទគ្រាសមួយនឹងកើតមានឡើងនៅលើផែនដី ក្នុងទម្រង់ជាចន្ទគ្រាសស្ទើរតែពេញលេញ (Partial Lunar Eclipse) ពោលគឺព្រះចន្ទនឹងត្រូវស្រមោលភពយើង បាំងសឹងតែជិតទាំងស្រុង។ បាតុភូតចន្ទគ្រាសមិនពេញខាងលើ

ក្នុងសំបកព្រះចន្ទមានផ្ទុក «អុកស៊ីសែន» ដែលអាចចិញ្ចឹមមនុស្ស ៨ពាន់លាននាក់ បាន ១សែនឆ្នាំ (មានវីដេអូ)

(បរទេស)៖ ការកសាងមូលដ្ឋានស្នាក់នៅ និងស្រាវជ្រាវរបស់មនុស្សលើព្រះចន្ទ មិនមែនពឹងផ្អែកតែទៅលើការយកធនធាន ពីភពផែនដីជាចម្បងនោះឡើយ។ ក្នុងសំបក និងផ្ទៃស្រទាប់ក្នុងៗរបស់ព្រះចន្ទ មានផ្ទុកនូវសារធាតុរ៉ែជាច្រើនប្រភេទ ដែលអាចឲ្យមនុស្សទាញយកមកកែច្នៃប្រើប្រាស់

ហេតុអ្វីបានជាខំប្រឹងស្វែងរក «អេលៀន» ទាំងដែលដឹងថា ពិបាកនឹងរកឃើញបំផុត?

(បរទេស)៖ សំនួររាប់ពាន់លានតែមានន័យដូចៗគ្នា បានត្របាញ់ឆ្ពោះមកកាន់ក្រុមអ្នកវិទ្យាសាស្ត្រថា តើពួកគេប្រឹងប្រែងចំណាយពេលវេលា និងធនធានដ៏ច្រើនសម្បើមដូចសព្វថ្ងៃនេះ ដើម្បីស្វែងរកជីវិតភពផ្សេង (Alien) នោះធ្វើអ្វី បើក្តីសង្ឃឹមក្នុងការស្វែងរកនោះ

ទីបំផុត NASA ប្តូរពេលវេលាដែលត្រូវដឹកនាំមនុស្ស ទៅជាន់ប៉ូលខាងត្បូងព្រះចន្ទហើយ ក្រោយជួបបញ្ហាធំៗជាច្រើន…

(វ៉ាស៉ីនតោន)៖ ប្រមុខដឹកនាំទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា កាលបរិច្ឆេទសម្រាប់បេសកកម្មបញ្ជូនមនុស្សទៅលើផ្ទៃព្រះចន្ទ ត្រូវបានលើកពេលទៅកាន់ឆ្នាំ ២០២៥ វិញ ដោយសារហេតុផលមួយចំនួន។ https://youtu.be/dSF9305s8Kk

តើប្រហោងអូហ្សូនលើទ្វីបអង់តាកទិក រីកធំបែបណាក្នុងឆ្នាំ២០២១? NASA ទើបបញ្ចេញ Video ពន្យល់…

(អាមេរិក)៖ វីដេអូថ្មីរបស់អង្គការ NASA បានបង្ហាញអំពីចលនានៃការបើក ប្រហោងអូហ្សូន (Ozone hole) ពីលើទ្វីបទឹកកកយក្សអង់តាកទិក ដែលស្ថិតនៅប៉ូលខាងត្បូងភពផែនដី នៅក្នុងឆ្នាំ២០២១ នេះតែម្តង។ https://youtu.be/uvpsO3TnELU

ទីបំផុត​ Blue Origin ចាញ់ក្តី! NASA និង SpaceX អាចចាប់ផ្តើមផលិតយានអវកាស…

(អាមេរិក)៖ ទីបំផុតចៅក្រមសហព័ន្ធអាមេរិក បានច្រានចោលការប្តឹងជំទាស់របស់ក្រុមហ៊ុន Blue Origin នៃកំពូលមហាសេដ្ឋី Jeff Bezos ជុំវិញការផ្តល់កិច្ចសន្យាផលិត យានរុករកឋានព្រះចន្ទរបស់ NASA ទៅឲ្យក្រុមហ៊ុន SpaceX របស់លោក Elon Musk នោះហើយ។

ត្រៀមខ្លួនសម្រាប់ឆ្នាំ២១៣៥? NASA នឹងធ្វើតេស្តកម្ចាត់អាចម៍ផ្កាយ ឆាប់ៗខាងមុខនេះ! (មានវីដេអូ)

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ទាក់ទងទៅនឹងបេសកកម្មអវកាសហៅថា ដាត (DART) ដែលមានគោលដៅការពារផែនដី ពីការគំរាមកំហែងរបស់អាចម៍ផ្កាយ។ វីដេអូពន្យល់កាលពីឆ្នាំ ២០២០៖

ស្ថិតនៅចម្ងាយ ៣ពាន់លានឆ្នាំពន្លឺពីផែនដី និងផ្ទុះជាង ១,៦០០លើក/៦០ម៉ោង, តើជាអ្វីឲ្យប្រាកដ? (មានវីដេអូ)

(បរទេស)៖ ក្រុមតារាវិទូបានអង្កេតមើលវត្ថុអវកាសមួយ ដែលបានផ្ទុះជះចេញនូវថាមពល ប្រមាណជា ១,៦៥២លើក នៅអំលុងរយៈពេលខ្លីមួយប៉ុណ្ណោះ បើគិតអំពីទីអវកាស និងពេលវេលា។ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែបន្តតាមដាន បាតុភូតនៃវត្ថុអវកាស ដ៏អាថ៌កំបាំងនេះ

ពិភពលោកនឹងមានបណ្តាញផ្កាយរណប ដើម្បីតាមដានការបំភាយឧស្ម័នពុល-ផ្ទះកញ្ចក់

(បរទេស)៖ បណ្តាញផ្កាយរណបថ្មីមួយនឹងត្រូវបង្កើតឡើង ដើម្បីតាមដានពីទីអវកាស លើការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយសកម្មភាពមនុស្ស ក្នុងគោលបំណងជួយពិភពលោកសម្រេចឲ្យបាននូវ គោលដៅទប់ទល់ការប្រែប្រួលអាកាសធាតុ។ គម្រោងបង្កើតបណ្តាញផ្កាយរណបខាងលើ