ចិនបង្ហោះរូបភាពកូនឧទ្ធម្ភាគចក្រ សម្រាប់ស្រាវជ្រាវភពអង្គារ, មើលទៅស្រដៀង Ingenuity របស់ NASA

(បរទេស)៖ ចិនទើបតែបង្ហាញរូបភាព កូនឧទ្ធម្ភាគចក្រសាកល្បងមួយ សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មនាពេលអនាគតរបស់ខ្លួន ទៅកាន់ភពអង្គារ។ រូបភាពរបស់កូនឧទ្ធម្ភាគចក្រនោះ ដែលត្រូវបានបង្ហោះនៅលើវែបសាយរបស់ មជ្ឈមណ្ឌលវិទ្យាសាស្រ្តផ្នែកអវកាសចិន បង្ហាញឲ្យឃើញថា

តើមនុស្សលោកអាចផុតពូជឬទេ បើគ្រោះធម្មជាតិវិវឌ្ឍកាន់តែអាក្រក់? (មានវីដេអូបកស្រាយ)

(បរទេស)៖ បច្ចុប្បន្នពិភពលោកកំពុងមើលឃើញ ផលប៉ះពាល់កាន់តែជាក់ស្តែងទៅៗ នៃបាតុភូតបម្រែបម្រួលអាកាសធាតុ ដូចជាការកើនឡើងខ្ពស់នៃកម្តៅភពផែនដី ព្យុះសាហាវៗ ទឹកជំនន់អាក្រក់ៗ ព្រមទាំងរដូវភ្លើងឆេះព្រៃ ដែលមានសភាពធ្ងន់ធ្ងរទៅៗ និងអូសបន្លាយកាន់តែយូរ។

តើយានអវកាសមួយអាចហោះឆ្លងកាត់ ភពឧស្ម័នយក្សដូចជា Jupiter បានដែរឬទេ? (មានវីដេអូបកស្រាយ)

(អាមេរិក)៖ អង្គការ NASA បានទម្លាក់យានអវកាសចំនួន ០៣ គ្រឿងរួចមកហើយ ទៅក្នុងភពឧស្ម័នយក្សនៃប្រព័ន្ធព្រះអាទិត្យយើង។ ពីរគ្រឿងក្នុងចំណោមនោះគឺយាន កាលីឡេអូ (Galileo) និងយានកាស៊ីនី (Cassini) បានបញ្ចប់បេសកកម្មរបស់ពួកវា ដោយការទម្លាក់ខ្លួនកម្ទេចចោល

មិនធម្មតា! ឥណ្ឌារកឃើញប្រហោងខ្មៅមហាយក្សចំនួន ៣ មកពីកាឡាក់ស៊ី ៣ ផ្សេងៗគ្នា កំពុងឈានទៅរួមបញ្ចូល

(ញូដេលី)៖ ក្រុមអ្នកស្រាវជ្រាវតារាសាស្ត្រនៅក្នុងប្រទេសឥណ្ឌា បានរកឃើញប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ចំនួន ៣ មកពីកាឡាក់ស៊ីចំនួន ៣ កំពុងស្ថិតនៅក្នុងដំណើររួមបញ្ចូលគ្នា (merging) ដើម្បីក្លាយជាស្នូលនៃកាឡាក់ស៊ីដ៏ធំធេង

ការស្វែងរក Alien គួរតែត្រូវបើកចំហឲ្យធំជាងមុន, ក្រុមអ្នកវិទ្យាសាស្ត្រចែកជំពូកភព Alien ថ្មីមួយទៀតគឺ…

(បរទេស)៖ ការសិក្សាថ្មីមួយដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានជំរុញឲ្យមានការបើកចំហរជើងមេឃ ឲ្យកាន់តែទូលំទូលាយជាងសព្វថ្ងៃ ដើម្បីស្វែងរក និងយល់ដឹងអំពីពពួកភព exoplanets ដែលមានលក្ខណៈសម្បត្តិដូចផែនដី និងកំពុងផ្ទុកជីវិតអេលៀន (Alien)

ប៊ិះ! អឺរ៉ុបផ្តិតបានទិដ្ឋភាព​ផ្ទាំងទឹកកកធំជាងសិង្ហបុរី អណ្តែតប៊ិះបុកនឹងធ្នើទឹកកក ទ្វីបអង់តាក់ទិក…

(អឺរ៉ុប)៖ ផ្កាយរណបអង្កេតផែនដីឈ្មោះ Copernicus Sentinel-1 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានអង្កេតបាតុភូតដ៏គួរឲ្យព្រឺព្រួចមួយ នោះគឺផ្ទាំងទឹកកកយក្ស A-74 ដែលមានទំហំ ១,២៧០គីឡូម៉ែត្រក្រលា ឬជិតស្មើទំហំប្រទេសសិង្ហបុរីគុណនឹង ២

តើព្យុះធូលីតូចៗលើភពអង្គារ បានជំរុញឲ្យភពក្រហមនេះ បាត់បង់ទឹកបន្តិចម្តងៗ?…

(អាមេរិក)៖ តាមរយៈទិន្នន័យពីផ្កាយរណបចំនួន ៣ ដែលកំពុងគោចរនៅជុំវិញភពអង្គារ (Mars) ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា ព្យុះធូលីតូចៗតាមតំបន់ ក៏ចូលរួមចំណែកសំខាន់ ក្នុងការធ្វើឲ្យភពក្រហមនេះបាត់បង់ទឹក ដូចទៅនឹងព្យុះខ្សាច់ធំៗដែរ។

តាមដានរូបភាព «៥សន្លឹក» ប្រចាំសប្តាហ៍ពីទីអវកាស ដែលគេចមិនផុតឡើយ ពីសោកនាដកម្មលើភពផែនដី (រូបភាពខាងក្នុង)

(បរទេស)៖ ក្នុងសប្តាហ៍នេះ លោកអ្នកប្រហែលជាមិនអាចមានអារម្មណ៍ស្រស់ស្រាយ ដូចសព្វមួយដងចំពោះរូបភាពពីទីអវកាសឡើយ ព្រោះការប្រមូលផ្តុំពេលនេះ គឺភាគច្រើនបំផុតជាសោកនាដកម្ម និងគ្រោះធម្មជាតិ។ ចង់ដឹងថា តើទិដ្ឋភាពទាំងអស់នោះ មើលពីទីអវកាសទៅដូចម្តេច

មានភ្លៀងធ្លាក់លើកំពូលកោះយក្ស Greenland? វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ! ទឹកកកជាច្រើនត្រូវរលាយ…

(អឺរ៉ុប)៖ គ្រីនលែនដ៍ (Greenland) ដែលជាកោះទឹកកកធំជាងគេបំផុតក្នុងលោក បានមើលឃើញភ្លៀងធ្លាក់ ជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រ នៅលើកំពូលកោះនេះដែលយើងហៅថា Greenland's summit គិតចាប់តាំងពីមានការកត់ត្រាមក ហើយទឹកភ្លៀងសរុបជាង ៧ពាន់លានតោន

ទីបំផុតបេសកកម្មយានចិន Zhurong លើភពអង្គារ «សម្រេចគោលដៅចម្បង» តែចិនមិនទាន់បញ្ចប់ត្រឹមនេះទេ…

(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ បេសកកម្មយានរ៉ូបូត Zhurong របស់ប្រទេសចិនបានសម្រេច «គោលដៅចម្បង» រយៈពេល ០៣ខែរបស់ខ្លួន នៅលើផ្ទៃភពព្រះអង្គារហើយ ខណៈរដ្ឋបាលអវកាសជាតិចិន (CNSA) ទើបតែបានប្រកាសរៀបចំ «គោលដៅថ្មី»